ព័ត៌មានជាតិ
បើកការស៊ើបអង្កេត គណនីហ្វេសប៊ុកមួយ បង្ហោះចោទអង្គភាពចំណុះក្រសួងមហាផ្ទៃ ជួបជុំផឹកស៊ី
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្រសួងនឹងបន្តការស៊ើបអង្កេតគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ San Bora ឱ្យបានហ្មត់ចត់បំផុត ដើម្បីស្វែងរកអត្តសញ្ញាណពិតប្រាកដរបស់អ្នកប្រើប្រាស់ និងបក្ខពួកមកសាកសួរ និងអនុវត្តវិធានការតាមផ្លូវច្បាប់ជាធរមាន។
ការប្រកាសការសើបអង្កេតនេះ បានធ្វើឡើងបន្ទាប់ពីគណនីហ្វេប៊ុកនេះ បានបង្កោះដែលមានខ្លឹមសារធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងកិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ។

តាមរយៈសេចក្តីប្រកាសព័ត៌មានចុះកាលពីថ្ងៃទី៤តុលា អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបន្តថា កាលពីពេលថ្មីៗកន្លងទៅនេះ មានគណនីហ្វេសប៊ុកអនាមិកមួយ បានបង្ហោះខ្លឹមសារចោទប្រកាន់ មកលើអង្គភាពចំណុះក្រសួងមហាផ្ទៃថាបានប្រព្រឹត្តអំពើប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងកិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ។
ផ្អែកតាមការស្រាវជ្រាវ អ្នកនាំពាក្យក្រសួងមហាផ្ទៃសូមធ្វើការបំភ្លឺជូនសាធារណជន និងបណ្តាញសារព័ត៌មានឱ្យបានជ្រាបថា គណនីហ្វេកហ៊ុក San Bora គឺជាគណនីក្លែងក្លាយ (Fake Accourt) បង្កើតឡើងប្រើប្រាស់ក្នុងគោលបំណងបង្ហោះផ្សព្វផ្សាយខ្លឹមសារចោទប្រកាន់ និងវាយប្រហារមកលើអង្គភាពក្រសួងមហាផ្ទៃតែប៉ុណ្ណោះ។ បន្ទាប់ពីបង្ហោះ និងផ្សព្វផ្សាយខ្លឹមសារវាយប្រហាររបស់ខ្លួនរួចមក ម្ចាស់គណនីនេះបានបិទនិងឈប់ប្រើប្រាស់គណនីភ្លាមៗតែម្ដង។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបន្តទៀតថា អង្គភាពចំណុះក្រសួងមហាផ្ទៃ ដែលត្រូវបានគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ San Bora (Fake Account) បង្ហោះ និងផ្សព្វផ្សាយខ្លឹមសារចោទប្រកាន់ថាបានជួបជុំផឹកស៊ី ផ្ទុយនឹងវិធានការរបស់រាជរដ្ឋាភិបាល គឺជាអង្គភាពដែលទទួលបន្ទុកការពារ និងដឹកជញ្ជូនសម្ភារបរិក្ខា ស្បៀងអាហារ និងបរិក្ខាសុខាភិបាល ផ្គត់ផ្គង់ជូនទៅអង្គភាពនានានៅតាមបណ្តា រាជធានី-ខេត្ត និងជាកម្លាំងត្រៀមសម្រាប់ជួយបម្រើដល់សកម្មភាពប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ-១៩ ផងដែរ ហើយកម្លាំងនគរបាលទាំងអស់នៃអង្គភាពនេះ តម្រូវឱ្យផ្លាស់ប្ដូរវេនប្រចាំការ និងរង់ចាំបញ្ជា ២៤/២៤ម៉ោង ក្នុងមួយសប្ដាហ៍ នៅក្នុងអង្គភាព សម្រាប់ត្រៀមបំពេញបេសកម្មតាមការចាំបាច់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ស្នើបណ្តាញសារព័ត៌មាន បណ្តាញសង្គម និងសាធារណជនទាំងអស់ សូមកុំធ្វើការវិភាគ និងវិនិច្ឆ័យលើព័ត៌មានដែលពុំមានប្រភពច្បាស់លាស់ គ្មានមូលដ្ឋាន មានចរិតលក្ខណៈលំអៀង និងមាននិន្នាការវាយប្រហារមកលើស្ថាប័នអង្គភាពរបស់រាជរដ្ឋាភិបាល។ ការផ្សព្វផ្សាយ និងចែកចាយព័ត៌មានដែលមានប្រភពមិនច្បាស់លាស់ព័ត៌មានមិនពិត គឺជាភាពអយុត្តិធម៌បំផុតចំពោះតួអង្គ ដែលជាកម្មវត្ថុត្រូវបានគេវាយប្រហារ នឹងអាចនាំឱ្យមានទោសទណ្ឌដល់ខ្លួនផងដែរ។
ក្រសួងមហាផ្ទៃ សូមស្វាគមន៍ចំពោះការចុះផ្សាយ និងចែកចាយព័ត៌មានដែលមានប្រភព និងមូលដ្ឋាន ច្បាស់លាស់ មានចរិតលក្ខណៈជាការរិះគន់ក្នុងន័យស្ថាបនា និងសូមថ្កោលទោសចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត តាមបណ្តាញសង្គម និងបណ្តាញសារព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់ស្ថេរភាព និងយុត្តិធម៌នៅក្នុងសង្គម៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


