ព័ត៌មានជាតិ
កងពលតូចថ្មើរជើងលេខ៤២ បើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចលេខ៤២៤
នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ កងពលតូចថ្មើរជើងលេខ៤២ បានប្រារព្ធពិធីបើកហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចលេខ៤២៤ និងហ្វឹកហ្វឺនម្ចាស់ការតាមបណ្តាកងឯកភាពចំណុះ កងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ អេង ហឿង មេបញ្ជាការរង យោធភូមិភាគទី៤ ប្រចាំទិសទី៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៤។

ក្នុងឱនោះដែរមានការអញ្ជើញចូលរួម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ស្នងការរងខេត្តឧត្តរមានជ័យ មេបញ្ជាការរង កងរាជអាវុធហត្ថឧត្តរមានជ័យ មេបញ្ជាការរង កងការពារព្រំដែនគោកលេខ៤០២។

ផែនការបើកវគ្គហ្វឹកហ្វឺននេះមានរយៈពេល ៩១ថ្ងៃ គិតចាប់ពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ពេលវេលាហ្វឹកហ្វឹកហ្វឺនមួយសប្តាហ៍មាន ០៦ថ្ងៃ មួយថ្ងៃ ០៧ម៉ោង ព្រឹក ០៤ម៉ោង ល្ងាច ០៣ ម៉ោង ដែលមានសិក្ខាកាមហ្វឹកហ្វឺនចំនួន ១,១០០ នាក់ ហ្វឹកហ្វឺនមានកញ្ចប់ថវិកាចំនួន ១០០ នាក់ និងហ្វឹកហ្វឺនម្ចាស់ការតាមបណ្តាកងឯកភាពចំនួន ១,០០០ នាក់។

លោក ឧត្តមសេនីយ៍ទោ អេង ហឿង មេបញ្ជាការរង យោធភូមិភាគទី ៤ មានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឲ្យយកចិត្តទុកដាក់ទៅលើខ្លឹមសារមេរៀននីមួយៗ និងចាប់យកឲ្យបានរាល់មេរៀនដែលគ្រូបានបង្រៀន ហើយក៏បានជូនពរដល់សិក្ខាកាមឲ្យទទួលបានជោគជ័យក្នុងការហ្វឹកហ្វឺន ឆ្នាំ២០២១នេះ និងឆ្នាំបន្តបន្ទាប់ទៅមុខទៀត ជាពិសេសត្រូវបន្តអនុវត្តវិធានការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដើម្បីឲ្យជៀសផុតពីជម្ងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា៕
អត្ថបទ៖ ចាន់ ធី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


