ព័ត៌មានជាតិ
ការជួយផ្តល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមក គឺជាចំណងមិត្តភាពមិនសាបសូន្យ
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងថា ការជួយផ្តល់កម្លាំងចិត្តឲ្យគ្នា ទៅវិញទៅមក គឺជាចំណងមិត្តភាពដ៏រឹងមាំមិនចេះសាបសូន្យហើយក៍គ្មានថ្ងៃបំភ្លេចបានឡើយ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្លែងបែបនេះខណៈពេល ចាត់ឲ្យក្រុមការងារ អាវុធហត្ថខណ្ឌកំបូល ចុះសួរសុខទុក្ខគ្រួសារសមាជិកទើបនឹងសម្រាលកូននាពេលម្សិលមិញនេះនៅមន្ទីរពេទ្យខេត្តតាកែវ។
ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ ក្រុមការងារ បាននាំយកថវិកាចំនួន ២០០.០០០រៀល (ម្ភៃម៉ឺនរៀល), ទឹកដោះគោឆៅ២យួរ, ទឹកសុទ្ធ១កែស ទៅជូនមិត្ត ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារផងដែរ។
គួរបញ្ជាក់ថា ដោយអនុវត្តតាមសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងដែលបានអនុវត្តជាច្រើនឆ្នាំមកហើយនោះ ក្រោមពាក្យថា ការជួយយកអាសារគ្នា ការជួយផ្តល់កម្លាំងចិត្តឲ្យគ្នា ទៅវិញទៅមក គឺជាចំណងមិត្តភាពដ៏រឹងមាំមិនចេះសាបសូន្យហើយក៏គ្មានថ្ងៃបំភ្លេចបាន នោះរួចមក អាវុធហត្ថទូទាំងរាជធានីបានយកមកប្រតិបត្តិជារហូតមក។ ជាក់ស្ដែងលោកអនុសេនីយ៍ឯក ទឹម ចន្ថា ជាជំនួយការអាវុធហត្ថខណ្ឌកំបូល ដែលប្រពន្ធគាត់ ទើបនឹងសម្រាលកូន កំពុងសម្រាកថែទាំនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវនោះលោកមេបញ្ជាការ អាវុធហត្ថខណ្ឌកំបូល បានចាត់តំណាងចុះទៅសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ឯក ទឹម ចន្ថា ជាជំនួយការអាវុធហត្ថខណ្ឌកំបូល ដែលប្រពន្ធគាត់ ទើបនឹងសម្រាលកូន កំពុងសម្រាកថែទាំនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវផ្ទាល់នាល្ងាចថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២០ ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងបានថ្លែងថា ការផ្តល់ទឹកចិត្តនិងកាយវិកា យកចិត្តទុកដាក់ព្រួយបារម្ភពីមិត្តភក្តិពេលជួបទុក្ខលំបាកឬគ្រោះអាសន្ន ក៏ដូចមិត្តរួមការងារគឺជាសកម្មភាពដ៏ថ្លៃថ្លាមួយមិនអាចសាបសូន្យឡើយ៕
ដោយ ៖ វិមាន

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម២ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី