ព័ត៌មានជាតិ
ជនសង្ស័យម្នាក់ រត់មកលាក់ខ្លួននៅខេត្តរតនគិរី ពាក់ព័ន្ធករណីហិង្សា
ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានសហការជាមួយនិងកម្លាំងនគរបាលរដ្ឋបាលឃុំតឺន ស្រុកកូនមុំ ចុះឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនា នៅខេត្តត្បូងឃ្មុំ ក្នុងនោះដោយមានការសម្របសម្រួលពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១៣និង១៥នាទី កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១។
យោងតាមរបាយការណ៍ពីនគរបាលបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនា នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ បទល្មើសជាក់ស្តែង។ ជនសង្ស័យឈ្មោះ ឆន វីធីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ។
របាយការណ៍បានបញ្ជាក់ថា វត្ថុតាង ដកហូតម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ៊រីឆ្នាំ២០១០ ឡើងតែមឆ្នាំ២០២០ ពណ៌ខ្មៅ បិតស្គុតពណ៌ក្រហម គ្មានស្លាកលេខ លេខតួរ-ម៉ាស៊ីន ៥៥៦៧០១ (សភាពចាស់) មានទីលំនៅបច្ចុប្បន្នភូមិឈូក ឃុំឈូល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។



ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានធ្វើតេស្តរកជំងឺកូវីដ១៩ លទ្ធផល(អវិជ្ជមាន)។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តរតនគិរី ដើម្បីរៀបចំប្រគល់ទទួលឲ្យទៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីអនុវត្តនីតិវិធីបន្ត៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


