ព័ត៌មានជាតិ
អ្នកពាក់ព័ន្ធដោយផ្ទាល់និងប្រយោល ក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា នៅខេត្តកំពង់ចាម មានចំនួន៣៣នាក់
កំពង់ចាម ៖ លោកអ៊ុន ចាន់ថា អភិបាលនៃ គណៈអភិបាលខេត្តកំពង់ចាមបានឲ្យដឹងថា ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា បានពិនិត្យឃើញក្រុមគ្រួសារអ្នកបើករថយន្តឲ្យលោក ឆែម សាវុធ ៦នាក់សុទ្ធតែមានផ្ទុកកូវីដ១៩ទាំងអស់ និងបានទៅលេងផ្ទះក្រុមប្រឹក្សាឃុំព្រៃឈរ នៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
អ្នកផ្ទុកជំងឺកូវីត១៩ ទាំងអស់ នោះមានឈ្មោះដូចជា ១/ សារុំ ដេវីដ ភេទប្រុស អាយុ២៣ឆ្នាំ ២/សាយ កេសរ ៣០ឆ្នាំ ស្រី ៣/សាយ ពិសី ៣៨ឆ្នាំ ស្រី ៤/សាយ រតនៈ ៧ខែ ប្រុស ៥/អេង សុផាត ៣៤ឆ្នាំ ៦/កែវ សុភណ្ឌ័ ៤៥ឆ្នាំ ស្រី។
តាមរបាយការណ៍របស់លោកអភិបាលខេត្តកំពង់ចាម ក៏បានបញ្ជាក់ផងដែរថា អ្នកបើករថយន្តរបស់លោក ឆែម សាវុធ ចំនួន៦នាក់ បានមកលេងផ្ទះឈ្មោះ កែវ សន ក្រុមប្រឹក្សាឃុំព្រៃឈរ នៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៤ ខែវិច្ឆិកា លុះដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមគាត់ត្រឡប់ទៅភ្នំពេញវិញ។
ចំណែកអ្នកដែលប៉ះពាល់ផ្ទាល់មានហានិភ័យខ្ពស់មានចំនួន៨នាក់ឈ្មោះ ១/កែវ សន អាយុ៧០ឆ្នាំ ភេទប្រុស ២/យ៉ាម គីម អាយុ ៧១ឆ្នាំ ភេទស្រី ៣/ធឹម ម៉ាដូណា អាយុ ៣៨ឆ្នាំ ភេទប្រុស ៤/តិ សុភក្រ័ អាយុ ២៥ឆ្នាំ ភេទស្រី ៥/ពិន ពិសិដ្ឋ អាយុ ២៤ឆ្នាំ ភេទប្រុស ៦/កែវ សុផា អាយុ ២៨ឆ្នាំ ភេទស្រី ៧/ធា ចាន់ណាផា អាយុ ៤ខែ ភេទប្រុស ៨/គន្ធា អាយុ ២៣ខែ ភេទស្រី។
ក្នុងនោះផងដែរ ក្រុមឆ្លើយតបបន្ទាន់របស់ខេត្តបានយកសំណាកទាំង៨នាក់ខាងលើនេះ បញ្ជូនទៅវិទ្យាស្ថានប៉ាស្ទ័រួចហើយ។ ដោយអ្នកទាំង៨នាក់នេះ មានហានិភ័យខ្ពស់ រដ្ឋបាលខេត្តបានបញ្ជូនពួកគាត់មកធ្វើចត្តាឡឺស័កកម្រិត២ នៅសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម។
ចំពោះអ្នកប៉ះពាល់ដោយប្រយោលមកដល់ពេលនេះ យើងរកឃើញមានចំនួន ១៩នាក់បាន ដាក់ឲ្យធ្វើចត្តាឡឺស័កនៅផ្ទះរយៈពេល១៤ថ្ងៃ និងតាមដាន សុខភាព រាល់ថ្ងៃ ។ ក្រុមការងារឆ្លើយតបបន្ទាន់នឹងខិតខំបន្តរកអ្នកដែលប៉ះពាល់ដោយប្រយោលបន្តទៀត៕
កែសម្រួលដោយ ៖ នាគព័ន្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី