ព័ត៌មានជាតិ
ព្រឹកនេះ តាមរោងចក្រធ្វើតេស្តកម្មកររកកូវីដ មុនអនុញ្ញាតឱ្យចូលធ្វើការ
ទោះបីជារាជរដ្ឋាភិបាលបានប្រកាសការធ្វើតេស្តរកកូវីដ១៩ ទៅលើកម្មករនិយោជិតក្រោយពិធីបុណ្យភ្ជុំផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនមានការផាកពិន័យក៏ដោយ ក៏នៅថ្ងៃចូលធ្វើការដំបូងនេះមានរោងចក្រសហគ្រាសភាគច្រើន បានស្ម័គ្រចិត្តធ្វើតេស្តរកជំងឺកូវីដ១៩ ទៅលើកម្មករនិយោជិតរបស់ខ្លួនជាមុនសិនទើបអនុញ្ញាតឱ្យចូលធ្វើការ។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១១តុលានេះថា នៅថ្ងៃធ្វើការដំបូងនេះមានរោងចក្រសហគ្រាសជាច្រើន បានធ្វើតេស្តរកជំងឺកូវីដ១៩ដល់បុគ្គលិកកម្មករនិយោជិតរបស់ខ្លួនជាមុនសិន ទើបអនុញ្ញាតឱ្យចូលធ្វើការ បើទោះបីជារាជរដ្ឋាភិបាលបានប្រកាសការធ្វើតេស្តដោយស្ម័គ្រចិត្តក៏ដោយ។
«និយោជកគួរតែធ្វើតេស្តដល់កម្មករ មុនចូលធ្វើការវិញពិសេសធ្វើតេស្តទៅលើកម្មករនិយោជិតណា ដែលមានការសង្ស័យដូចជាក្តៅខ្លួន ឬមានអាការៈមិនស្រួលខ្លួន ផ្តាសាយត្រូវធ្វើតេស្តជាដាច់ខាត ហើយអ្នកសង្ស័យតេស្តរួចហើយបញ្ជួនបន្តទៅតេស្តនៅម៉ាស៊ីនធំជាបន្តទៀត ដើម្បីបញ្ជាក់កាន់តែច្បាស់។ ប្រសិនបើមិនធ្វើតេស្ត នៅពេលដែលមានអ្នកឆ្លង គឺខាតបង់ប្រាក់កាក់ដោយសារអាចបិទក្រុមហ៊ុន ប៉ះពាល់ដល់ច្រវ៉ាក់ផលិតកម្ម»។
លោកបានបន្តទៀតថា «ជាទូទៅការធ្វើតេស្តរហ័សជាវិធីមួយ ដែលធ្វើឱ្យរកមុខសញ្ញាឃើញអាចកាត់បន្ថយនូវហានិភ័យផ្សេងៗបាន។ អីចឹងការធ្វើតេស្តរហ័សមិនអាក្រក់ទេប់ទោះបីជាវាចំណាយច្រើនជាងមុនតែក៏មានប្រយោជន៍ច្រើនដែរ»។
យ៉ាងណាក៏ដោយ លោកទទួឡស្គាល់ថា មានរោងចក្រសហគ្រាសភាគច្រើនបានធ្វើតេស្តទាំងអស់ ហើយរោងចក្រណាដែលមិនសូវមានលទ្ធភាព អាចធ្វើតេស្តត្រឹម៥០ភាគរយ។ បុគ្គលិកកម្មករដែលសង្ស័យអាចអនុញ្ញាតឱ្យគាត់សម្រាកនៅផ្ទះ មិនចាំបាច់ឱ្យចូលធ្វើការទេដើម្បីបញ្ជៀសហានិភ័យ។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ដើម្បីចូលរួមចំណែកប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំ នៃជំងឺកូវីជ-១៩ នៅតាមរោងចក្រ សហគ្រាស ក៏ដូចជាការរៀនរស់នៅតាមគន្លងប្រក្រតីភាពថ្មី និងការត្រៀមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ក្រសួងសូមលើកទឹកចិត្តឱ្យម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រៀមឧបករណ៍ធ្វើតេស្តរហ័សរករោគកូវីដ-១៩ សម្រាប់ធ្វើតេស្តរកមេរោគកូវីដ-១៩ដល់កម្មករនិយោជិតរបស់ខ្លួន ក្រោយពេលឈប់សម្រាកក្នុង ពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១។
ក្រសួងបានបញ្ជាក់ថាការធ្វើតេស្ករហ័សរកមេរោគកូវីដ-១៩. នេះគឺផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនមានការផាកពិន័យទៅលើម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតឡើយ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ