ព័ត៌មានជាតិ
មន្ត្រីសាខា ក.ប.ប. ដុតកំទេចផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទ
កន្លងទៅថ្មីៗនេះ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ សសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះចាប់ និងដកហូតផលិតផលដែលខូចគុណភាព និងហួសកាលបបរិច្ឆេទការប្រើប្រាស់ដាក់លក់នៅ តាមទីផ្សារ។ ទំនិញខូចគុណភាពទាំងអស់នេះត្រូវក្រុមឈ្មួញធ្វើសកម្មភាពលួចដឹកជញ្ជូនខុសច្បាប់តាម ច្រករបៀងចេញពីប្រទេសថៃ យកមកដាក់លក់តាមទីផ្សាររួមមាន នំធុង មានចំនួន៦៨ធុង ស្មើ២៧២គីឡូ ក្រាម ទឹកដោះគោ Dutch Mill មានចំនួន ២០៧០ដប ស្មើ១,៧១៨.១០គីឡូក្រាម ទឹកដោះគោស្រស់ Meji មានចំនួន ៣០០ដប ស្មើ ៦០០លីត្រ យ៉ាអ៊ួរ Dutch Nata De Coco មានចំនួន២១យួរ ស្មើ ៦៥.៥២គីឡូ ក្រាម សរុបមានចំនួន ២,៦៥៥.៦២គីឡូក្រាម។
នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ បានធ្វើពិធីដុតកំទេចចោលនៅទីតាំងដីឡូតិ៍មួយកន្លែងស្ថិតនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្ត្រីសាខា ក.ប.ប. ខេត្តបបន្ទាយមានជ័យ និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានប្រាប់ឲ្យដឹងថា ការដុតកំទេចចោលផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មានការចូលរួមលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ លោកព្រះរាជអាជ្ញាខេត្ត អភិបាលស្រុកម៉ាឡៃ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់។

ក្នុងពិធីធ្វើការដុតកំទេចផលិតផលខូចគុណភាព និងហួសកាលបបរិច្ឆេទការប្រើប្រាស់នេះ លោកស្រី រស់សុផានី បានមានប្រសាសន៍ថា បណ្ដាអាជីវករ ពាណិជ្ជករ មួយចំនួនតូចនៅតែបន្តបំពានក្នុងការអនុវត្តធុរកិច្ចមិនសុចរិតជាដើមបណ្ដាលឲ្យច្រករបៀងនៅតាមបណ្តោយខ្មែរ ថៃ ត្រូវបានក្រុមឈ្មួញខុសច្បាប់នៅតែលួចនាំចូលទំនិញគ្មានការត្រួតពិនិត្យហូរចូលយកមកធ្វើចរាចរណ៍នៅទីផ្សារមានទាំងផលិតផលទំនិញមួយចំនួនគ្មានផ្លាកសញ្ញាបិទស្លាកសញ្ញាជាភាសាខ្មែរ គ្មានប្រភពច្បាស់លាស់ ឬប្រភពផលិតក្លែងក្លាយ ដែលជាហេតុបង្កការលំបាកក្នុងការស្រាវជ្រាវទប់ស្កាត់និងបង្ក្រាបហើយអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាយថាហេតុដល់សុខភាពសុវត្ថិភាពរបស់អ្នកប្រើប្រាស់ជាដើម៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


