ព័ត៌មានជាតិ
មកនាំគ្នាដឹងពីប្រវត្តិនៃបទចម្រៀង «លាហើយកម្ពុជា» ដែលជាស្នាព្រះហស្តនិពន្ធដោយសម្តេចឪ
បទចម្រៀងមួយរបស់សម្តេចឪ នរោត្តម សីហនុ គឺបទ«លាហើយកម្ពុជា»ឬ«Goodbye Cambodia»ទទួលបានការគាំទ្រខ្លាំងនៅក្រោយពេលដែលព្រះមហាវីរក្សត្រយាងសោយទិវង្គត ។ បទចម្រៀងមួយនេះត្រូវបានសម្តេចតានិពន្ធនៅក្នុងដើមទស្សវត្សរ៍៧០ ។
បទចម្រៀង ”លាហើយកម្ពុជា” ដែលសម្តេចឪ នរោត្តម សីហនុ និពន្ធនៅដើមទសវត្សរ៍ ៧០ ពីព្រះរាជដំណាក់ក្រុងប៉េកាំងប្រទេសចិននោះមិនសូវមានពលរដ្ឋខ្មែរស្គាល់ទេ មុនព្រះអង្គយាងសោយទិវង្គត ។ ប៉ុន្តែក្រោយការសោយទិវង្គតរបស់ព្រះអង្គពលរដ្ឋខ្មែរជាច្រើនបានផ្សព្វផ្សាយបទចម្រៀងនេះនៅតាមបណ្តាញព័ត៌មានសង្គមកាន់តែច្រើន ។ មានអ្នកផ្សព្វផ្សាយបន្តពីគេហទំព័រ Youtube ដែលជាវីដេអូចម្រៀងរបស់ព្រះអង្គនិងអ្នកខ្លះទៀតបានធ្វើជាចម្រៀង Karaoke ទៀតផង។
លោក នុត ឈឿម តាមរយៈសៀវភៅកម្ពុជារំលឹកពីរដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០បានឱ្យដឹងថា ការរង់ចាំរបស់ព្រះអង្គនូវលិខិតដែលពួកខ្មែរផ្ញើមកសុំយាងព្រះអង្គចូលស្រុកវិញដូចគេរង់ចាំផ្កាយជ្រុះពីលើមេឃ ។ កុំថាឡើយការយាងព្រះអង្គពីសាធារណរដ្ឋប្រជាមានិតចិនចូលស្រុកវិញសូម្បីតែការចូលទិវង្គតរបស់ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិកុសុមៈនារីរតន៍ សិរីវឌ្ឍនា ក៏ខ្មែរក្រហមមិនបានអើពើមិនបានផ្ញើចុតហ្មាយដើម្បីចូលរួមរំលែកទុក្ខពីព្រះអង្គ ហើយក៏មិនបានកាន់ទុក្ខអ្វីដែរ ព្រោះវិទ្យុជាតិនៅកម្ពុជានាគ្រានោះពុំបានចាក់ផ្សាយអ្វីក្រៅពីបទចម្រៀងបដិវត្តន៍ឡើយ។
សៀវភៅដដែលបានឲ្យដឹងទៀតថា ពេលនោះហើយទើបព្រះអង្គដឹងថាខ្មែរក្រហមកំពុងបោកប្រាស់ព្រះអង្គ។ ដោយសារមិនឃើញខ្មែរក្រហមផ្ញើលិខិតសុំយាងព្រះអង្គចូលស្រុកវិញពួកអ្នកកាសែតបរទេសចេះតែតាមឆាឆៅព្រះអង្គដោយចោទសួរព្រះអង្គថាតើព្រះអង្គយាងទៅស្រុកវិញពេលណា?
តើខ្មែរក្រហមមកទទួលព្រះអង្គឬមួយព្រះអង្គចង់សុំធ្វើ ជាជនភៀសខ្លួនខាងនយោបាយនៅក្រុងប៉េកាំង? ដោយសារអស់សង្ឃឹមផងនិងដើម្បីបំបាត់ការអផ្សុកផងនោះសម្ដេចឪបានព្រះរាជនិពន្ធចម្រៀងមួយបទមានចំណងជើងថា «លាហើយកម្ពុជា» នេះឡើងដោយអ្នកលេងភ្លេងមានតែពីរនាក់ប៉ុណ្ណោះ។ លោក នុត ឈឿម ជាអ្នកកាន់ចាប៉ីឯសម្ដេចឪផ្លុំសាកសូរហ្វូន។ ចម្រៀងនេះនិពន្ធឡើងនៅដើមខែកក្កដាឆ្នាំ ១៩៧៥ នៅពេលព្រះអង្គយាងចេញពីប្រទេសចិនទៅនៅព្យុងយ៉ាងនិងបន្ទាប់ពីពួកអ្នកកាសែតបរទេសនៅចិនចេះតែជជីកសួរព្រះអង្គតែរឿងដដែលៗ។ បទចម្រៀងនេះមានទំនុកបង្កប់ដោយភាពស្រណោះស្រណោកជាពន់ពេក។
បទចម្រៀងមួយនេះត្រូវបានសម្តេចតាយកលំនាំទំនុកបទពីបទចម្រៀងជប៉ុនមួយហើយព្រះអង្គតែងអត្ថបទចម្រៀងជាភាសាខ្មែរដោយព្រះអង្គឯង។ មុនបទចម្រៀង«លាហើយកម្ពុជា»នេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាមគេហទំព័រYoutubeអតីតព្រះមហាវីរក្សត្រសម្តេចឪនរោត្តម សីហនុ បានយកបទចម្រៀងនេះមកច្រៀងឡើងវិញសម្រា ប់អាល់ប៊ុម Royal Signing របស់ព្រះអង្គ ។ បទចម្រៀងនេះត្រូវបានព្រះអង្គថតនៅខែ ធ្នូ ឆ្នាំ២០០៣ សម្រាប់អាល់ប៊ុមទី៨៕
ដោយ ៖ ណារី

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


