Connect with us

ព័ត៌មានជាតិ

មន្ត្រីសាលាខណ្ឌឫស្សីកែវ១៣​នាក់ ត្រូវចាក់ជាប់ក្នុងរបង​ខណៈ​​ចុះទៅឃាត់ការរំលោភដីរដ្ឋ

បានផុស

នៅ

គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ មានក្រុមការងារចំនួន ១៣ នាក់ដែលកាលពីព្រឹកថ្ងៃទី២ ខែធ្នូនេះបានទៅចុះទៅឃាត់ជនអណាធិបតេយ្យ រំលោភបំពានដីធ្លីមួយកន្លែងនៅតំបន់ម៉ាក់វ៉ែលសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ ហើយត្រូវក្រុមនេះចាក់សោរជាប់ក្នុងនោះចេញមិនរួច ។

ប្រភពឲ្យដឹងថា ពេលចុះទៅឃាត់ក៏មានការទាស់ពាក្យសំដីគ្នាហើយជន ដែលរំលោភបំពានដីធ្លីនោះត្រូវបានឃាត់ក្រុមការងារគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ដោយចាក់សោររបងជាប់នៅក្នុងតំបន់នោះមកដល់ពេលនេះមិនទាន់បានទៅដោះលែងមួយទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការឲ្យដឹងពីលោកជាពិសីអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវបានប្រាប់កម្ពុជាថ្មីឲ្យដឹងនៅមុននេះបន្តិចហើយលោកក៏បានដឹកនាំកម្លាំងចុះទៅទីតាំងកើតហេតុផងដែរ ។

ទោះយ៉ាង​ណា​បន្ទាប់ពីអភិបាល​​ខណ្ឌដឹក​នាំ​កម្លាំងចុះ​ទៅ​ក៏ចូល​ទៅចាក់សោរំដោះ​អភិបាល​រង និងមន្រ្តី​ពាក់ព័ន្ធផ្សេងទៀត​បាន​ចេញ​មក​វិញ និង​ចាត់ការ​តាម​នីតិវិធី ព្រោះជាដីរបស់​រដ្ឋ។

សូមបញ្ជាក់ថាដីនៅតំបន់ម៉ាក់វែល នៅជាប់មាត់ទន្លេសាបនៅភូមិសាស្ត្រខណ្ឌសីកែវជាដីរបស់សាលារាជធានីភ្នំពេញដែលកាលពីមុនគ្រប់គ្រងដោយកំពង់ផែស្វយ័តភ្នំពេញរួចហើយក៏ប្រគល់ឲ្យសាលារាជធានីភ្នំពេញបច្ចុប្បន្នត្រូវបានគេរំលោភយកជាបន្តបន្ទាប់ ៕

ឌីរៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម