ព័ត៌មានជាតិ
សមត្ថកិច្ចចុះដកហូតបានគ្រឿងញៀន២កញ្ចប់ លោតឆត្រពីខេត្តព្រះវិហារមកភ្នំពេញ តាមក្រុមហ៊ុនGST
គ្រឿងញៀន២កញ្ចប់បានលោតឆត្រពីខេត្តព្រះវិហារមកភ្នំពេញ តាមការផ្ញើកាបូបខោអាវ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះដឹងទាន់ ចុះដកហូតយករក្សាទុក ដើម្បីស្រាវជ្រាវមុខសញ្ញា។
នគរបាលមូលដ្ឋានប៉ុស្តិ៍ផ្សារថ្មី២ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅវេលាម៉ោង១៧និង២៥នាទី កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនបានចុះសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមូលដ្ឋានបានចុះត្រួតពិនិត្យនៅចំណុចក្រុមហ៊ុនGST ដឹកអ្នកដំណើរ ផ្លូវ១៤២កែងផ្លូវ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានបន្តទៀតថា បន្ទាប់ពីមានការបោះដៃឱ្យពង់ពីមុខសញ្ញានៃការផ្ញើអីវ៉ាន់វិចខ្ចប់មានកាបូបដាក់ខោអាវ មានទាំងដាក់លេខទូរស័ព្ទអ្នកផ្ញើ និងអ្នកទទួលផងនោះ ក៏កម្លាំងសមត្ថកិច្ចចម្រុះបានចុះឆែកឆេរជាក់ស្តែងរកឃើញមានបង្កប់គ្រឿងញៀន ២កញ្ចប់តូចក៏ដកហូតយកទៅរក្សាទុកដើម្បីស្រាវជ្រាវបន្តផងដែរ៕
អត្ថបទ៖ រស្មី

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ២១ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ