ព័ត៌មានជាតិ
ផ្ដន្ទាទោសអតីតប្រធាន ការិយាល័យប្រឆាំងគ្រឿងញៀន អាវុធហត្ថខេត្តតាកែវ ដាក់ពន្ធនាគារ២៧ឆ្នាំ
លោក ឈុន សុមេធា អតីតប្រធាន ការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តតាកែវ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២៧ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ចំណែកនារីកំណាន់ឈ្មោះ កេន ចាន់រី ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២៣ឆ្នាំ ក្រោមបទចោទប្រកាន់ដូចគ្នា ។

ជនត្រូវចោទទាំង២នាក់ត្រូវនាំខ្លួនមកកាត់ទោសកាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ពាក់ព័ន្ធនិងថ្នាំញៀនជិត២គីឡូក្រាម ។ ជនជាប់ចោទគឺលោក ឈុន សុមេធា និងនារីកំណាន់ឈ្មោះ កេន ចាន់រី រស់នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកអង្គរបុរី ខេត្តតាកែវ ។ នៅក្នុងសវនាការកន្លងទៅ ជនជាប់ចោទ ឈុន សុមេធា បានបដិសេធដាច់អហង្កាថាខ្លួនគាត់មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ទេរបស់តុលាការទេ ។
ជនជាប់ចោទបានឆ្លើយថា គាត់ជាមន្ត្រីអាវុធហត្ថផ្នែកប្រឆាំងគ្រឿងញៀន ដូច្នេះមិនមានហេតុផលណាដែលគាត់ប្រព្រឹត្តបទល្មើសគ្រឿងញៀនទេ ។ ផ្ទុយពីចម្លើយបដិសេធរបស់លោក ឈុន សុមេធា នារីកំណាន់ឈ្មោះ កេន ចាន់រី បែរជាសារភាពថា ពួកគេជាអ្នកយកគ្រឿងញៀនមកលក់ តែលក់អោយម៉ូយដែលជាភ្នាក់ងារប៉ូលីសប្រឆាំងគ្រឿងញៀនទៅវិញទើបត្រូវចាប់ខ្លួន ។
មន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនដែលបានចូលមកឆ្លើយបំភ្លឺអោយតុលាការបានបញ្ជាក់ថា មន្ត្រីជំនាញ ដោយមានការអនុញ្ញាតពីស្ថាប័ណ្ណអយ្យាការ បានប្រើវិធានញុះញង់ទើបអាចចាប់ជនល្មើសបាននិងរឹបអូសភស្តុតាងនៅក្នុងដៃជាក់ស្ដែង ។

សូមរំលឹកថា កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចស្ថានីយសាំងសូគីម៉ិច ក្នុងសង្កាត់ស្ទឹងមានជ័យ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានធ្វើចាប់ខ្លួនលោក ឈុន សុមេធា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តតាកែវ និងបក្សពួកពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជាង២គីឡូក្រាម។
បន្ទាប់មកនគរបាល បានធ្វើការឆែកឆេរ នៅផ្ទះរបស់ជនសង្ស័យ ឈុន សុមេធា នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរីស្រុកអង្គរបូរី ខេត្តតាកែវ បានដកហូតវត្ថុតាងរួមមាន អាវុធខ្លីចំនួន០២ដើម (ប្រើហ្គាស់) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង និងរុក្ខជាតិញៀន (កញ្ឆា) ក្រៀមចំនួន០២ស្បោង ។ បន្ទាប់មកធ្វើការឆែកឆេរ នៅបន្ទប់ជួលរបស់ឈ្មោះ កេន ចាន់រី (ដែលជាបក្សពួក ) ភេទស្រី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដកហូតបានវត្ថុតាងរួមមាន ម៉ាស៊ីនកាមេរ៉ាសុវត្ថិភាពចំនួន០១គ្រឿង ស្លាកលេខម៉ូតូចំនួន០៣គ្រឿង និងកាតគ្រីម៉ូតូ២សន្លឹក ៕
អត្ថបទ៖ មករា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


