ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងប្រកាសលទ្ធផលប្រឡងឌីប្លូម នៅថ្ងៃទី៧ធ្នូខាងមុខនេះ
ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡានឹងធ្វើការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬឌីប្លូមជាផ្លូវការនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ បន្ទាប់ពីដំណើរការប្រឡងរយៈពេលពីរថ្ងៃទទួលបានជោគជ័យរួចមក។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងនៅថ្ងៃទី០២ធ្នូនេះថាដំណើរការការប្រឡងឌីប្លូមរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បានបិទបញ្ចប់ដោយជោគជ័យនៅទូទាំងប្រទេសដោយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា មេប្រយោគ បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធ បានអនុវត្តបច្ចេកទេស នីតិវិធីប្រឡង និងវិធានការសុវត្ថិភាពសុខភាពខ្ជាប់ខ្ជួន់និងមិនមានហេតុការណ៍ ឬប្រធានស័ក្តអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។
លោក រស់ សុវាចា បានបន្តថាចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ធ្នូជាដំណើរការកំណែរនិងចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ធ្នូជាដំណើរការស្រង់ពិន្ទុ បូកពិន្ទុ បូកពិន្ទុនិងគូសជាប់ធ្លាក់និងប្រកាសលទ្ធផលប្រឡង។
បើតាមក្រសួងអប់រំយុវជននិងកីឡា សម្រាប់ការប្រឡងឌីប្លូមមាន១១មុខវិជ្ជារួមមានតែងសេចក្ដី .គីមីវិទ្យា .ផែនដីនិងបរិស្ថានវិទ្យា ប្រឡងពេលព្រឹកនិងរូបវិទ្យា .ភូមិវិទ្យានិង សីលធម៌-ពលរដ្ឋ គណិតវិទ្យា ការសរសេរតាមអានប្រឡង ជីវវិទ្យា ប្រវត្តិវិទ្យា និង ភាសាបរទេស។
ចំពោះរបបពិន្ទុដែលបេក្ខជនទទួលបានជាអតិបរមាមានចំនួន៤៤៥ពិន្ទុនិងរបបពិន្ទុប្រចាំឆ្នាំ១០០ពិន្ទុសរុបពិន្ទុទាំងអស់៥៤៥ពិន្ទុ។ ប៉ុន្តែដោយសារភាសាបរទេសជាវិញ្ញាសាស្ម័គ្រ។ដូចនេះពិន្ទុប្រលងជាប់គឺ៥៤៥ដក២៥រួចចែកនឹង២ស្មើនឹង២៦០ពិន្ទុសម្រាប់បេក្ខជនចំណេះទូទៅនិងបំពេញវិជ្ជា។ ចំពោះបេក្ខជនស្វ័យរិនពិន្ទុជាប់៤៤៥ដក២៥ចែកនឹង២ស្មើនឹង២១០ពិន្ទុ។
គួរបញ្ជាក់ថា ប្រឡងឌីប្លូមនៅឆ្នាំនេះបានប្រព្រឹត្តិទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានបេក្ខជនសរុបចំនួន១៥៨៧១៧នាក់ ស្រី៨៥១៣១នាក់ និង មានមណ្ឌលប្រឡងចំនួន១៧២៩ចែកជា៧១៤១បន្ទប់៕
ដោយ ៖ សំអឿន

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


