ព័ត៌មានជាតិ
ភ្លើងប្រច័ណ្ឌ ប្ដីអារកសម្លាប់ប្រពន្ធ រួចអារកសម្លាប់ខ្លួនឯងតាមក្រោយ
ករណីឃាតកម្មប្ដីសម្លាប់ប្រពន្ធ រួចសម្លាប់ខ្លួនឯងតាមក្រោយ នៅស្រុកកណ្ដាលស្ទឹង ដែលបង្កការភ្ញាក់ផ្អើលនៅព្រឹកអង្គារនេះ ត្រូវបានសមត្ថកិច្ចប្រាប់ជាជំហានដំបូងថា កើតឡើងដោយសារភ្លើងប្រច័ណ្ឌ ហើយបុរសជាប្ដីក៏មាន ជំងឺប្រព័ន្ធប្រសាទផងដែរ។
លោកវរសេនីយ៍ទោ ឡេង សុខរុន អធិការនគរបាលស្រុកកណ្ដាលស្ទឹង មានប្រសាសន៍ប្រាប់កម្ពុជាថ្មីព្រឹកថ្ងៃទី២៦ ខែតុលានេះថា តាមការរៀបរាប់របស់សាច់ញាត្តិបានឲ្យដឹងថា បុរសជាប្ដីមានជំងឺប្រព័ន្ធប្រសាទ ហើយក៏មានការប្រច័ណ្ឌប្រពន្ធផងដែរ ទើបឈានដល់ការសម្លាប់ប្រពន្ធ រួចសម្លាប់ខ្លួនឯងតាមក្រោយយ៉ាងដូច្នេះ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើកោសល្យវិច្ច័យ ដើម្បីបញ្ជាក់ករណីនេះហើយ។
បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ឃាតកម្មប្ដីសម្លាប់ប្រពន្ធ រួចសម្លាប់ខ្លួនឯងតាមក្រោយនេះ បានឡើងនៅវេលាម៉ោង៧ និង២០នាទី ព្រឹកថ្ងៃទី២៦ ខែតុលា ២០២១ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះ ជាប្រពន្ធមានឈ្មោះ គឹម ពៅ ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរលក់ដូរ នៅក្នុងសាលារៀន មានទីលំនៅ ភូមិ-ឃុំ កើតហេតុខាងលើ (ស្លាប់)។ ចំណែកជនសង្ស័យ ជាប្តីមានឈ្មោះ ពេជ្រ វិចិត្រ អាយុ៤១ឆ្នាំ មុខរបរលក់ប្រហិតតាមរទេះម៉ូតូ រស់នៅ ភូមិ ឃុំ កើតហេតុខាងលើ មានជំងឺផ្លូវចិត្ត (ស្លាប់)។ វត្ថុតាង ដែលរកឃើញមានផ្លែកាំបិតរុំក្រណាត់ពណ៌ខ្មៅ ធ្វើដង សម្រាប់កាត់ក្រណាត់ តុកាត់ក្រណាត់រោងចក្រ។
មុនពេលកើតហេតុ តាមការបំភ្លឺឈ្មោះ គឹម ពេជ្រ ភេទស្រី អាយុ ៤៣ឆ្នាំ នៅភូមិឃុំកើតហេតុ ត្រូវជាបងស្រីជនរងគ្រោះបង្កើតបានឲ្យដឹងថា កន្លងមកជនសង្ស័យ តែងតែមានអាការៈស្រងូតស្រងាត់ ពោលពាក្យមិនល្អ និងភាពរកាំរកូសជាមួយប្រពន្ធ (ប្រច័ណ្ឌ) រហូតដល់ថ្ងៃកើតហេតុ ក្រុមគ្រួសារ និងជនសង្ស័យ បានពិគ្រោះគ្នាថា នឹងទៅពេទ្យរុស្ស៊ីដើម្បីពិនិត្យព្យាបាលជំងឺ ស្រាប់តែបន្តិចក្រោយមក ជនសង្ស័យបានយកកាំបិតអារ ក ជនរងគ្រោះជា ប្រពន្ធរបស់ខ្លួនបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ បន្ទាប់មកជនសង្ស័យ បានអារកខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកកណ្ដាលស្ទឹង (ស្លាប់)។ បច្ចុប្បន្នសពជនរងគ្រោះ និងជនសង្ស័យ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណីហើយ៕




-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៨ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


