Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យរដ្ឋសភា ៖ ឯកឧត្ដម ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា បានទទួលមរណភាព នៅព្រឹកនេះ

បានផុស

នៅ

អ្នកនាំពាក្យរដ្ឋសភា បានឲ្យដឹងថា ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងអនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាព នៅវេលា​ម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ។

ឯកឧត្ដម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល បាន ទទួលមរណភាពនៅព្រឹកនេះ ហើយរដ្ឋសភានឹងរៀបចំពិធីឈាបនកិច្ច ជូន​ឯកឧត្ដម​បណ្ឌិត ងួន ញ៉ិល ជាផ្លូវការផងដែរ។

សូមជម្រាបថា ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល ទទួលមរណភាពក្នុងអាយុ ៧៩ឆ្នាំ ហើយបច្ចុប្បន្នសពបាននិងកំពុងតម្កល់ នៅគេហដ្ឋានរបស់ឯកឧត្ដម ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម