ព័ត៌មានជាតិ
ការប្រមូលផលនេសាទឆ្នាំ ២០២០នេះ កាន់តែធ្លាក់ចុះក្នុងខេត្តកំពង់ចាម
កំពង់ចាម ៖ ការប្រមូលផលនេសាទក្នុងខេត្តកំពង់ចាមក្នុងឆ្នាំនេះ សរុបមានចំនួន ២០.៥៦២តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ខណៈផលនេសាទ ប្រមូលបាន ២២.៣៥០តោន ធ្លាក់ចុះ ១.៧៨៨តោន ស្មើនឹង៨%។

លោក ហ៊ីង សុផាណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋ បាលជលផលកំពង់ចាម បានវាយតម្លៃ ចំពោះទិន្នផលត្រីនៅឆ្នាំនេះ ផលត្រីធ្លាក់ចុះ៨% ក៏ ប៉ុន្តែបើនិយាយពីលក្ខខណ្ឌធម្មជាតិឃើញថា កម្រិតកម្ពស់ទឹកឡើងមានលក្ខណៈយឺត ដែលលក្ខណៈជីវសាស្ត្ររបស់ត្រី វាបំផ្លាស់ទីពីបឹងទន្លេសាបទៅតំបន់ទន្លេមេគង្គ ដើម្បីពងកូន (យឺត)។

ដូច្នេះនៅពេលចរន្តទឹកឡើងយឺត ធ្វើឲ្យការបំផ្លាស់ទីរបស់ត្រីជួបផលលំបាក ក្នុងនោះការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ជាបញ្ហាប្រឈមផងដែរ។ ដូច្នេះមន្ដ្រីជលផល និងអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធបានខិតខំចុះបង្ក្រាបបទល្មើសនេសាទកុំឲ្យកើតមាន។ លោកបន្តថា រដូវបើកនេសាទត្រូវបានកំណត់ទៅតាមរយៈពេលចន្លោះពី៥ខែ ទៅ ៨ខែ ដោយផ្អែកទៅលើទីតាំង ក្នុងនោះ ខេត្តកំង់ចាម ចាប់ពីថ្ងៃទី ១ ខែមថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីប្រកាសបិទរយៈពេល៤ខែ។ ខេត្តកំពង់ចាមមានដែននេសាទចំនួន០៨ លើកលែងតែក្រុងកំពង់ចាម និងស្រុក ចំការលើតែប៉ុណ្ណោះ។

លោក ហ៊ីង សុផាណ្ណារិទ្ធ បានបញ្ជាក់ថា ប្រជាពលរដ្ឋអាចធ្វើការនេសាទក្នុងដែននេសាទបាន ដោយឧបករណ៍នេសាទជាលក្ខណៈគ្រួសារ និងបានណែនាំឲ្យការធ្វើអាជីវកម្មក្រៅពីលក្ខណៈគ្រួសារត្រូវសុំច្បាប់អនុញ្ញាតជាមុនសិន។

លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋសហការ និងរាយការណ៍ជូនអាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមគ្នាទប់ស្កាត់ឲ្យបានក្នុងរដូវបើកនេសាទនេះ ចំពោះការនេសាទដោយខុសច្បាប់ដែលធ្វើឲ្យទិន្នផលត្រីកាន់តែជួបនូវវិបត្តិ៕
អត្ថបទ រូបភាព ៖ លោក ហុង ម៉េងហៀ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


