ព័ត៌មានជាតិ
បំផ្លាញចោលទំនិញពុំមានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ជិត ៥០តោន
មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. ប្រចាំរាជធានីភ្នំពេញ បានធ្វើការបំផ្លាញចោល នូវទំនិញពុំមានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ប្រមាណជិត ៥០តោន ។
ដោយទទួលបានការឯកភាពពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០ ២១ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. ប្រចាំរាជធានីភ្នំពេញ បាននាំយកផលិតផលក្លែងក្លាយ មានសារធាតុពុល និងទំនិញ ខូចគុណភាពជាង ៤៩តោន ដែលមន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញបង្ក្រាបបាន ក្នុងរយៈពេលកន្លងមក នៅក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញ យកទៅបំផ្លាញចោល។
ពិធីនេះដោយមានការចូលរួម ពីមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌដង្កោ ផងដែរ។
ទំនិញទាំងនោះមានដូចជា៖- ផលិតផលអាល់កុលក្លែងក្លាយ ឬមេតាណុលចំនួន ៤៥ ៣៥៣លីត្រ -ស្រាស និងស្រាទំពាំងបាយជូ ដែលរឹបអូសបានក្នុងករណីពុលស្រា បណ្តាលឲ្យស្លាប់បាត់បង់ជីវិតមនុស្ស៣នាក់ នៅរាជធានីភ្នំពេញ ចំនួន ៣៤៧យួរ និង៧៦ ប៊ីដុង ស្មើ ៤ ២៧៥លីត្រ -ផលិតផលម្ហូបអាហារខូចគុណភាព ដែលរឹបអូសបានពីបណ្តាទីផ្សារ និងឃ្លាំងស្តុកទំនិញ ចំនួន ៣៥៨គីឡូក្រាម៕
អត្ថបទ៖ រ៉ាវុទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល