ព័ត៌មានជាតិ
មន្ត្រីជំនាញ ដកហូតទំនិញចម្រុះខូចគុណភាព ជិត ១៣០ គីឡូក្រាម ពីទីផ្សារ
មន្ត្រីជំនាញ ចុះអង្កេតត្រួតពិនិត្យទំនិញចម្រុះគ្រប់ប្រភេទដែលដាក់លក់នៅលើទីផ្សារ រកឃើញទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព ជាពិសេសប្រហិតចម្រុះពុំអនុលោមតាមបទដ្ឋានបច្ចេកទេសក្នុងការវេចខ្ចប់ សរុបចំនួន ១២៧.៨៣ គីឡូក្រាម។

នៅថ្ងៃទី ១៨-១៩ ខែកញ្ញា ឆ្នាំ ២០២៣ នេះ មន្ត្រីអធិការកិច្ចម្ហូបអាហារ ក.ប.ប. សាខាខេត្តតាកែវ កែប កំពង់ធំ សៀមរាប រតនគិរី បាត់ដំបង បានបន្តអនុវត្តភារកិច្ចរបស់ខ្លួនអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដោយចុះអង្កេត និងត្រួតពិនិត្យទំនិញចម្រុះគ្រប់ប្រភេទដាក់លក់នៅលើទីផ្សារ ក្នុងគោលបំណងបន្តគាំពារសុខុមាលភាព និងផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ជាលទ្ធផល មន្ត្រីជំនាញ បានត្រួតពិនិត្យការដាក់លក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ(ម្សៅទឹកដោះគោ) ឃើញថា អនុលោមតាមបញ្ញត្តិ នៃអនុក្រឹត្យលេខ ១៣៣ ស្ដីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ។

យ៉ាងណាមិញ មន្ត្រីជំនាញ ក៏បានរកឃើញទំនិញចម្រុះ រួមមាន ៖ ប៊ីចេង នំកូនក្មេង ចាហួយ សាប៊ូដុសខ្លួន ទឹកជ្រលក់ ហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព និងជាពិសេសប្រហិតចម្រុះពុំអនុលោមតាមបទដ្ឋានបច្ចេកទេសក្នុងការវេចខ្ចប់ សរុបចំនួន ១២៧.៨៣ គីឡូក្រាម ផងដែរ។

សូមបញ្ជាក់ថា ចំពោះទំនិញពុំមានអនុលោមភាពទាំងនោះ ត្រូវបានមន្ត្រីជំនាញ ដកហូត ដើម្បីបន្តនីតិវិធីនាពេលសមស្រប។ ក្នុងនោះ មន្ត្រីជំនាញ ក៏បានចែក បិទផ្ទាំងរូបភាពអប់រំផ្នែកម្ហូបអាហារ(Poster) អំពីរបៀបទុកដាក់ទំនិញ និងរបៀបមើលកាលបរិច្ឆេទប្រើប្រាស់ មុនទិញមក ឬ ដាក់លក់ផងដែរ៕
អត្ថបទ ៖ ពិសី





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


