ព័ត៌មានជាតិ
ភ្ញៀវទេសចររាប់ពាន់នាក់ មកលេងកម្សាន្តនៅខេត្តរតនៈគិរី នាថ្ងៃបុណ្យអុំទូកទី១
បន្ទាប់ពីខកខានមកលេងកម្សាន្តជិត២ឆ្នាំ ភ្ញៀវទេសចរសរសើរពីសម្រស់ធម្មជាតិ តាមរមណីយដ្ឋាននានា ក្នុងខេត្តរតនគិរី នៅតែរក្សាភាពស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរណ៍។

លោក ម៉ក់ សៀង ជាភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ និងអ៊ុស្រី ហាក់ ម៉េងគីម មកពីខេត្តកណ្តាល បាននាំក្រុមគ្រួសារមកលេងកំសាន្តថ្ងៃទី១(ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១) នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក បានសម្តែងនូវការសប្បាយរីករាយ ដែលបានមកកាន់ទឹកដីស្រស់បំព្រងនៃខេត្តរតនគិរីម្តងទៀត។

លោក ម៉ក់ សៀង បានលើកឡើងថា រមណីដ្ឋានទេសចរណ៍នានា ក្នុងខេត្តរតនគិរីនៅតែស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធល្អ ជាពិសេសរមណីយដ្ឋានធម្មជាតិបឹងយក្ខឡោមមានភាពទាក់ទាញខ្លាំងណាស់ មានម្លប់ត្រឈឹងត្រឈៃ ផ្ទៃបឹងមានពណ៌ខៀវស្រងាត់ គួរឲ្យចង់មុជទឹកលេងខ្លាំងណាស់ ហើយសេវាកម្មទេសចរណ៍បានរៀបចំស្អាត និងអនុវត្តបានយ៉ាងល្អ តាមវិធានសុខាភិបាល មានកន្លែងលាងដៃ មានអាល់កុលសម្រាប់បាញ់ដៃ សម្រាប់ភ្ញៀវមុននិងចូលទទួលទានអាហារតាមកញ្ចុះថែមទៀតផង ពួកខ្ញុំមានអារម្មណ៍កក់ក្តៅណាស់។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានសម្តែងនូវក្តីមោទនៈ ចំពោះអ្វីដែលភ្ញៀវទេសចរណ៍ខាងលើលើកឡើង។ លោកថា ភាពស្រស់ស្អាតទាំងអស់នេះ គឺកើតចេញពីការគិតគូរយកចិត្តទុកដាក់ពីសំណាក់លោក ញ៉ែម សំអឿន អភិបាលខេត្ត។
ជាក់ស្តែងដើម្បីទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល៣ថ្ងៃនេះ(ថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១) លោកបានធ្វើការណែនាំឲ្យមន្រ្តីរាជការ សម្អាតតាមមន្ទីរអង្គភាព សម្អាតតាមទីសាធារណៈ និងតាមតំបន់រមណីយដ្ឋាននានា ដោយរៀបចំទៅតាមស្តង់ដាSOP។

ដោយឡែកសោភ័ណភាពលម្អ តាមដងផ្លូវក្នុងក្រុងបានលុង រំលេចទៅដោយភ្លើងពណ៌ចម្រុះ គ្រប់ទីកន្លែង។ហើយលោកក៏បានធ្វើការណែនាំដល់អាជ្ញាធរក្រុងស្រុកទាំង៩ ត្រូវបង្កលក្ខណៈសម្បត្តិឲ្យប្រជាពលរដ្ឋអុំទូក អកអំបុក តាមមូលដ្ឋានរៀងខ្លួន ដោយត្រូវប្រកាន់ភ្ជាប់នូវវិធានសុខាភិបាលឲ្យបានល្អផងដែរ។
ទាក់ទងនឹងចំនួនភ្ញៀវទេសចរក្នុងថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២១នេះ លោក ង៉ែត ពិទូបានឲ្យដឹងផងដែរថា ភ្ញៀវបានកក់
សណ្ឋាគារ ផ្ទះសំណាក់ចំនួន៨០%ហើយ។

ចំពោះភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងកំសាន្ត ក្នុងថ្ងៃទី១ នៃពិធីបុណ្យ មានចំនួន៤,៦៥០នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ១៥នាក់។ លោកមានសុទិដ្ឋិនិយមថា ចំនួនភ្ញៀវនឹងបន្តហក់ឡើង ជាបន្តបន្ទាប់ទៀតនៅថ្ងៃទី២ ទី៣ នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២១នេះ៕
អត្ថបទៈ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


