ព័ត៌មានជាតិ
៣ថ្ងៃនៃព្រះរាជពិធីបុណ្យ អុំទូក ទាំងការគ្រប់គ្រងសំអាតដឹកជញ្ជូនសំរាមនិងការរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ មានលក្ខណៈល្អប្រសើរ
ភ្នំពេញ ៖ ៣ថ្ងៃនៃព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២១ នេះ ទាំងការគ្រប់គ្រងសំអាតដឹកជញ្ជូនសំរាមនិងការរក្សានូវសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ មានលក្ខណៈល្អប្រសើរជាងបណ្ដាឆ្នាំមុនៗ ហើយអ្នកទៅដើរលេងកម្សាន្តនៅក្នុងពិធីនេះក៏មានចំនួនរាប់ម៉ឺននាក់ផងដែរ។

លោកសំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញនិងជាអ្នកដឹកនាំដឹកនាំលើប្រតិបត្តិការលើប្រមូលនិងដឹកជញ្ជូនសំរាម នៅក្នុងព្រះរាជពិធីអុំទូកនេះផងដែរនោះ បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី ២២ខែវិច្ឆិកានេះថា សម្រាប់៤ថ្ងៃក្នុងព្រះរាជពិធីបុណ្យអុំទូក ពោលគឺចាប់ពីថ្ងៃទី១៨រហូតដល់ថ្ងៃទី២១ខែវិច្ឆិកានេះ ក្រុមការងាររបស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌពាក់ព័ន្ធនិងក្រុមហ៊ុនឯកជន បានធ្វើការប្រមូលសំរាមបានយ៉ាងល្អប្រសើរ ទៅតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

លោកសំ សាមុត បានបញ្ជាក់ផងដែរថា ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានដាក់វេនគ្នាដើម្បីប្រមូល សំអាតនិងដឹកជញ្ជូនសំរាមចេញពីកន្លែងប្រារព្ធពិធី ជាប្រចាំក្នុងរយៈពេល៤ថ្ងៃនេះ ដោយអនុវត្តការងាររាល់ថ្ងៃ ចាប់ពីម៉ោង២និង០០នាទីទៀបភ្លឺរហូតទៅដល់ម៉ោង៧ព្រឹក គឺសំរាមត្រូវតែស្អាតនៅតាមទីតាំងសំខាន់ៗ ក៏ដូចជានៅតាមទីសាធារណៈនានាជុំវិញទីតាំងប្រារព្ធពិធីនេះ ដូចជាចាប់ពីវត្តភ្នំរហូតទៅដល់វិមានឯករាជ្យ មុខវត្តបទុម សួនច្បារសម្ដេចតេជោ ទីស្ដីការគណៈរដ្ឋមន្ត្រីនិងនៅDN ក្រសួងការពារជាតិជាដើម។

លោកបញ្ជាក់ថា ក្រុមការងាររបស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដែលដឹកនាំការងារដោយលោកផ្ទាល់ បានអនុវត្តការងារដោយការប្ដូរវេនគ្នា២៥០នាក់ក្នុងមួយថ្ងៃ។ ដោយឡែកក្រុមហ៊ុនឯកជនបានប្រើប្រាស់កម្លាំងប្រមាណ៦០នាក់ក្នុងមួយថ្ងៃផងដែរ ដោយប្រមូលសំរាមនៅត្រើយខាងកើតទន្លេ។ ការសហការគ្នាល្អនេះហើយ ទើបព្រឹត្តិការណ៍នៃការបុណ្យអុំទូកឆ្នាំនេះ ការប្រមូលនិងការសំអាតសំរាមនៅទីកន្លែងសាធារណៈ ដូចជានៅទីតាំងសំខាន់ៗមួយចំនួនឃើញថា បានល្អប្រសើរ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងផងដែរថា ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២១ នេះ យើងសង្កេតឃើញថា ប្រជាពលរដ្ឋមានការអនុវត្តវិធានការការពារខ្លួនបានយ៉ាងល្អ ដែលជាសញ្ញាណវិជ្ជមាននៃការបើកសេដ្ឋកិច្ចជាតិឡើងវិញ ហើយនេះបានបង្ហាញកាន់តែច្បាស់នូវភាពជោគជ័យរបស់ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាដែលបានយកឈ្នះជំងឺរាតត្បាតជាសកលកូវីដ-១៩។

មូលដ្ឋាននៃភាពជោគជ័យនេះ គឺការសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាជនគ្រប់រូប បានជឿជាក់អនុវត្តតាមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាមគ្គទេសក៍ដ៏ឆ្នើមបំផុតរបស់កម្ពុជាយើង។

មន្ត្រីដដែលបានទៀតបញ្ជាក់ថា ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក នេះ សម្រាប់រាជធានីមានបងប្អូនប្រជាពលរដ្ឋមកដើរលែងកម្សាន្តនៅរាជធានីភ្នំពេញប្រមាណជាង១០ម៉ឺននាក់ ដោយក្នុងនោះថ្ងៃទី១ មានប្រមាណ៥ម៉ឺននាក់ ថ្ងៃទី២ ប្រមាណ៧ម៉ឺននាក់និងថ្ងៃទី៣ប្រមាណ៥ម៉ឺននាក់៕
ដោយ ៖ ស្រីរ័ត្ន










-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


