ព័ត៌មានជាតិ
មិត្តហ្វូនបរិច្ចាកទឹកប្រាក់ជិត ៥០០០ដុល្លារ ពី”កម្មវិធីកាដូបុណ្យភ្ជុំបិណ្ឌ” ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា
ក្រុមហ៊ុនមិត្តហ្វូន កាលពីពេលថ្មីៗនេះ បរិច្ចាគថវិកាជិត ៥ពាន់ដុល្លារអាមេរិក ដែលបានមកពីការចូលរួមរបស់អតិថិជនពីកម្មវិធី «កាដូបុណ្យភ្ជុំបិណ្ឌ» របស់ខ្លួន និងបានបរិច្ចាគថវិកានេះទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា។ នេះបើតាមការឲ្យដឹងរបស់ក្រុមហ៊ុន។

កាលពីអំឡុងពេលបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នាពេលកន្លងទៅ ក្រុមហ៊ុនមិត្តហ្វូនបានបង្កើតកម្មវិធីមួយ ដែលអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួនឈ្នះរង្វាន់ពិសេសនៅរៀងរាល់ពេលដែលពួកគេធ្វើការស្កេន QR ហើយរាល់ការស្កេន QR ម្ដងៗ ក្រុមហ៊ុនមិត្តហ្វូននឹងបរិច្ចាគទឹកប្រាក់ ០,០៥ដុល្លារ ដើម្បីបរិច្ចាគជូនទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា។
ឥឡូវនេះ តាមរយៈកម្មវិធីដែលបានប្រព្រឹត្តទៅពីថ្ងៃទី ២០ ខែកញ្ញា ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២១ អតិថិជនមិត្តហ្វូនបានធ្វើប្រតិបត្តិការស្កេន QR Code សរុបចំនួន ៩៦.២៩២ ដង ហើយទឹកប្រាក់ចំនួន ៤.៨១៥ដុល្លារអាមេរិក ត្រូវបានបរិច្ចាគសម្រាប់ជាអំណោយទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា។
លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានប្រគល់អំណោយជាថវិកានេះ ទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១។ លោក ឌិនថន បានថ្លែងថា អំណោយនេះគឺជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គមជាហូរហែរបស់ក្រុមហ៊ុន ដើម្បីផ្ដល់ត្រឡប់ទៅវិញទៅឲ្យសង្គមកម្ពុជា។ លោក ឌិនថន មានប្រសាសន៍យ៉ាងដូច្នេះថា៖ “មន្ទីរពេទ្យគន្ធបុប្ផាបានជួយសង្គ្រោះជីវិតកុមារនិងទារកដ៏ច្រើនសន្ធឹកសន្ធាប់ ហើយក្រុមហ៊ុនមិត្តហ្វូនតែងតែរីករាយក្នុងការជួយរួមចំណែកជាវិភាគទានថវិកាទៅឲ្យមន្ទីរពេទ្យ។ យើងនឹងបន្តរៃអង្គាសមូលនិធិច្រើនថែមទៀតសម្រាប់ធ្វើអំណោយទៅកាន់មន្ទីរពេទ្យ។”
លោកវេជ្ជបណ្ឌិត Denis Laurent ដែលជាអគ្គនាយកមន្ទីរពេទ្យ គន្ធបុប្ផា បានសម្ដែងនូវការអរគុណដល់ក្រុមហ៊ុនមិត្តហ្វូន ដែលតែងតែបង្កើតកម្មវិធីថ្មីៗដើម្បីរៃអង្គាសមូលនិធិគាំទ្រដល់មន្ទីរពេទ្យ។ លោកវេជ្ជបណ្ឌិត Laurent បានថ្លែងយ៉ាងដូច្នេះថា៖ “យើងនឹងប្រើប្រាស់ថវិកាទាំងនេះដើម្បីជួយធ្វើឲ្យសុខភាពកុមារនិងទារកនៅកម្ពុជា កាន់តែប្រសើរឡើង តាមរយៈការគាំទ្រដល់សកម្មភាពនានារបស់មន្ទីរពេទ្យគន្ធបុប្ផា។”

ក្រុមហ៊ុន មិត្តហ្វូន បាននិងកំពុងនាំមុខគេនៅក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តកម្មវិធីអភិវឌ្ឍន៍ឌីជីថលជាតិរបស់ខ្លួន។ កន្លងមក ក្រុមហ៊ុនបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នរដ្ឋសំខាន់ៗ ដើម្បីអនុវត្តគម្រោងឌីជីថលូបនីយកម្មនៅក្នុងវិស័យជាច្រើន ដូចជា វិស័យអប់រ សុខាភិបាល និងដឹកជញ្ជូន។ មិនត្រឹមតែផ្តោតលើអាជីវកម្មប៉ុណ្ណោះទេ មិត្តហ្វូន គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដទៃទៀត ដែលតែងតែរួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអភិវឌ្ឍន៍សង្គម ហើយចាត់ទុកវាជាសកម្មភាពទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់អាជីវកម្ម៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


