ព័ត៌មានជាតិ
ក្រសួងសាធារណការ រកចំណូលបានជាង១៥លានដុល្លារ ពីការលក់ផ្លាកលេខពិសេស
រយៈពេល១១ខែគិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន រកចំណូលបានជាង១៥លានដុល្លារ ពីការលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន និងផ្លាកពិសេសរាជធានី-ខេត្ត។ ជាមួយគ្នានេះមន្ត្រីជាន់ខ្ពស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្រសួងមានផែនការសកម្មភាពក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការលក់លេខពិសេសផ្ទាល់ខ្លួន ដើម្បីជំរុញការយល់ដឹងបន្ថែមអំពីលេខពិសេសផ្ទាល់ខ្លួន ក៏ដូចជាលេខពិសេសចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាលនៅតាមរាជធានី-ខេត្តផងដែរ។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត។

លោក កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានឲ្យដឹងថា សមិទ្ធផលការងារសម្រេចបានទាក់ទងនឹងការងារផ្សព្វផ្សាយព័ត៌មានបានយ៉ាងទូលំទូលាយ ធ្វើឲ្យប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួនកាន់តែមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ ជាពិសេសមណ្ឌលប្រឹក្សាយោបល់សេវាសាធារណៈ បានឆ្លើយតបផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាបានទាន់ពេលវេលា។

លោកបន្តថា ដើម្បីជំរុញការយល់ដឹងបន្ថែមអំពីលេខពិសេសផ្ទាល់ខ្លួនក៏ដូចជាលេខពិសេសចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាលនៅតាមរាជធានី-ខេត្ត ក្រសួងក៏មាន ផែនការសកម្មភាពក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការលក់លេខពិសេសផ្ទាល់ខ្លួន ជាពិសេសការអញ្ជើញក្រុមហ៊ុនឱ្យធ្វើការជាមួយ ដើម្បីការផ្សព្វផ្សាយ និងយុទ្ធនាការផ្សព្វផ្សាយតាមប្រព័ន្ធ DIGITAL ការប្រារព្ធខួបពីរឆ្នាំនៃការដាក់ឱ្យដំណើរការប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួន ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធីនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ដតាមបណ្ដារាជធានី-ខេត្ត ជាដើម។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន រកចំណូលបានពីការលក់លេខពិសេសសម្រាប់រថយន្តគ្រួសារ រថយន្តធុនស្រាល និងផ្លាកលេខពិសេសផ្ទាល់ខ្លួនសរុបប្រមាណ ១៦ លានដុល្លារ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


