ព័ត៌មានជាតិ
សរុបតួលេខ មានបុគ្គលិកអប់រំ និងសិស្សជាង ១០០ នាក់ឆ្លងកូវីដនៅភ្នំពេញ
ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញមានប្រសាសន៍ថា ចាប់តាំងពីថ្ងៃទី១៥ ខែកញ្ញា រហូតដល់ថ្ងៃទី០២ខែធ្នូឆ្នាំ២០២១ នៃការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញនៅរាជធានីភ្នំពេញ មានបុគ្គលិកអប់រំនិងសិស្សានុសិស្សប្រមាណជាង ១០០នាក់ ឆ្លងជំងឺកូវីដ១៩។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍នៅថ្ងៃទី០៣ធ្នូនេះថា ក្នុងចំណោមអ្នកឆ្លងចំនួន ១១១នាក់ មាន១០២នាក់ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញមកផ្ទះវិញហើយ បន្ទាប់ពីលទ្ធផលតេស្តលើកទី២ អវិជ្ជមានក្នុងនោះមានសិស្សានុសិស្សចំនួន ៥៩ នាក់ និងបុគ្គលិកអប់រំចំនួន ៤៣ នាក់បានជាសះស្បើយ ត្រូវបានគ្រូពេទ្យណែនាំឲ្យបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនរយៈពេល ២សប្ដាហ៍ទៀត។
ការបើកសាលារៀនឡើងវិញគ្រប់គ្រឹះស្ថានសិក្សាអនុវត្តបានល្អប្រសើរ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានយកចិត្តទុកដាក់ចូលរួមអនុវត្តវិធានការ ការពារបានល្អប្រសើរគ្រប់ៗគ្នា ដូចជាពាក់ម៉ាស់ និងមិនឲ្យមានការចេញលេង មិនអនុញ្ញាតឲ្យសិស្សទាក់ទងគ្នាពីថ្នាក់មួយទៅថ្នាក់មួយទៀត។
លោកប្រធានមន្ទីរបានបន្តទៀតថា គ្រប់គ្រឹះស្ថានសិក្សាបានបន្ត យកសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា-លិខិតណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញស្ដីពីវិធានការការពារជំងឺកូវីដ១៩ជាពិសេស សារាចរ របស់ប្រមុខរាជរដ្ឋាភិបាល និងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទៅផ្សព្វផ្សាយបន្ថែមដល់សិស្សានុសិស្ស៕
អត្ថបទ៖ សំអឿន
-
កីឡា៤ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ