ព័ត៌មានជាតិ
កម្ពុជា នឹងនាំចេញត្រីប្រាទៅទីផ្សារប្រទេសចិនដោយផ្ទាល់ឆាប់ៗនេះ
កម្ពុជា-ចិន កំពុងសិក្សានាំចេញត្រីប្រាទៅកាន់ទីផ្សារប្រទេសចិននាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការលើកឡើងរបស់លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ១១ (អ្នកលឿង-ថ្នល់ទទឺង) នៅព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១។

លោក វ៉ាង វិនធៀន បានថ្លែងថា« ខ្ញុំមានដំណឹងល្អចំនួនពីរ ទី១ភាគីចិនបានសម្រេចចិត្តធ្វើការសិក្សាវិភាគហានិភ័យលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា តាមរយៈវីដេអូពីចំងាយ ជាវិធានការដ៏សំខាន់មួយ ដើម្បីអនុវត្តកូសង់ស៊ីស ក្នុងកិច្ចប្រជុំតាមរយៈវីដេអូរវាងលោក លី ឃើឈាង នាយករដ្ឋមន្រ្តីចិន ជាមួយសម្តេចតេជោ ហ៊ុន សែន…ប្រសិនបើរលូន ត្រីប្រាកម្ពុជា នឹងនាំចេញទៅប្រទេសចិនក្នុងពេលដ៏ខ្លីខាងមុខនេះ»។

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានប្រាប់កម្ពុជាថ្មីថា ប្រសិនបើមានការសិក្សាថា ពិតជាអាចនាំត្រីប្រាចេញទៅលក់នៅចិនបានមែននោះ រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធត្រូវតែផ្សព្វផ្សាយព័ត៌មានអំពីការត្រៀមខ្លួន ធ្វើយ៉ាងម៉េចឲ្យកសិករចិញត្រីប្រាឲ្យបានច្រើន សម្រាប់ធ្វើការនាំចេញ និងត្រូវមានកម្មវិធីផ្តល់មូលនិធិ ឬប្រាក់កម្ចី ឬក៏បច្ចេកទេសវិធីសាស្រ្តក្នុងការចិញ្ចឹម ទើបកសិករអាចទទួលផលប្រយោជន៍ក្នុងនាំចេញត្រី ដើម្បីឲ្យពួកគាត់មានចំណូលសេដ្ឋកិច្ចខ្ពស់ ក្នុងការធ្វើកិច្ចការងារនេះ។

លោក ថេង សាវឿន បន្ថែមដូច្នេះថា« សព្វថ្ងៃនេះ ខ្ញុំឃើញទីផ្សារត្រីប្រា នៅកម្ពុជាល្អប្រសើរដែរ សម្រាប់ទីផ្សារក្នុងស្រុក ប៉ុន្តែអ្នកចិញ្ចឹមមិនមានច្រើនប៉ុន្មានទេ ហើយភាគច្រើនបំផុតក្នុងការនាំចូលត្រីប្រាមកលក់នៅកម្ពុជា គឺនាំចូលពីប្រទេសជិតខាង ពិសេសវៀតណាម អ៊ីចឹងទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវធ្វើការងារនេះឲ្យបានខ្លាំង ដើម្បីឲ្យប្រជាពលរដ្ឋមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានទុន ហើយចេះបច្ចេកទេសក្នុងការចិញ្ចឹម អាចប្រមូលទិញត្រីប្រានេះ ដើម្បីនាំចេញ និងជួយផ្គត់ផ្គង់ក្នុងស្រុក ទប់ស្កាត់លំហូរនាំចូលពីបរទេស»។
សូមបញ្ជាក់ថា ប្រទេសចិនគឺជាគោលដៅសំខាន់របស់កម្ពុជា ក្នុងការនាំចេញផលិតផលកសិកម្មផ្សេងៗ។ កម្ពុជា មានកសិផលជាច្រើន ដែលបាននាំចេញទៅប្រទេសចិន ដោយផ្ទាល់មានដូចជា ចេក ស្វាយ កៅស៊ូជាដើម។ ចំណែកផ្លែមៀនប៉ៃលិន និងត្រីប្រា អាចនាំចេញទៅចិនដោយផ្ទាល់ ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕
អត្ថបទ៖ ទួន សុផល


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


