ព័ត៌មានជាតិ
សម្ដេចតេជោ ៖ ការប្រើពាក្យ«តេជោ»ជាឈ្មោះព្រលានយន្តហោះថ្មី គឺបញ្ជាក់ថា កម្ពុជា ជាប្រទេសរាជានិយម
ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដែលស្ថិតនៅក្នុងខេត្តកណ្តាល ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាប្រសិទ្ធនាមឲ្យថា «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»។ បើតាមសម្តេចនាយករដ្ឋមន្រ្តី ឈ្មោះដែលប្រើពាក្យថា«តេជោ»នេះ គឺឆ្លុះបញ្ចាំងបន្ថែមថា កម្ពុជា គឺជាប្រទេសរាជានិយម។

នៅក្នុងពិធីអញ្ជើញចុះពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីជាលើកទី២ នាព្រឹកថ្ងៃទី០៩ ខែធ្នូ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា ៖ «ហេតុអី្វបានជាខ្ញុំយក “តេជោ” ? នៅប្រទេសរបស់យើង ហើយនៅក្នុងតំបន់ស្អាងនេះទៀតសោត បើយើងពិនិត្យអំពីភូមិសាស្ត្រអត់ឆ្ងាយប៉ុន្មានទេ ព្រះស្រីសុរិយោពណ៌ ជំនាន់តេជោមាស នៅសំរោងទង ព្រះអង្គមកប្រគល់ភារកិច្ចការឲ្យតេជោមាស នៅស្រុកស្អាង …។ ដូច្នេះ ប្រវត្តិតំបន់នេះ ជាប្រវត្តិតេជោធ្វើសកម្មភាព។ តេជោជាន់មុន និងតេជោជាន់ក្រោយ ធ្វើសកម្មភាព។ តេជោសតវត្សទី១៦ តេជោមាស និងតេជោយ៉ត។ ព្រះមហាក្សត្រ ព្រះស្រីសុរិយាពណ៌នាពេលនោះ មកប្រគល់ភារកិច្ចនៅស្រុកស្អាងយើងនេះ ដែលតេជោមាស មកពីសំរោងទង មកទទួលព្រះរាជបញ្ជានៅទីហ្នឹង»។

ដូច្នេះហើយ សម្ដេចតេជោ ហ៊ុន សែន ប្រាប់កុំឲ្យមានការភាន់ច្រឡំថា ពាក្យ «តេជោ»នេះ មានតែរូបសម្តេច ពីព្រោះសម្តេចមិនបានដាក់ «តេជោសែន»នៅក្នុងហ្នឹងទេ ហើយសម្តេច ក៏ចង់បញ្ជាក់ដែរថា ប្រទេសនេះជាប្រទេសរាជានិយម ពីព្រោះគោរមងារ «តេជោ» មានតែព្រះមហាក្សត្រទេដែលមាន។ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា មានតែរបបរាជានិយមទេ ដែលមានគោរមងារជា «តេជោ» ហើយគោរមងារ«តេជោ» នេះទៀតសោត មានតែព្រះមហាក្សត្រទេ ដែលមានព្រះរាជសិទ្ធិព្រះរាជទានគោរមងារនេះ ដូចគោរមងារសម្តេចជាដើម ដែលព្រះមហាក្សត្របានផ្ដល់ឲ្យ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា ពាក្យថា «តេជោ» ប្រសិនបើគ្មានភ្ជាប់ «តេជោសែន» នៅខាងមុខទេ គឺមានចរិតទូលំទូលាយ ចង់សំដៅថា ប្រទេសនេះមានប្រវត្តិជារាជានិយម មានតែរាជានិយមទេ ដែលមានគោរមងារជាតេជោ គោរមងារជាសម្តេច គោរមងារជាអ្នកឧកញ៉ា គោរមងារជាឧកញ៉ា ក្រៅពីនេះ គឺអត់មានទេ។ សម្តេច បានបញ្ជាក់ទៀតថា ក្រុមប្រឆាំងកាន់តែប្រឆាំងរាជានិយម កាន់តែប្រមាថព្រះមហាក្សត្រ គឺសម្តេចកាន់តែធ្វើសកម្មភាព ដើម្បីលើកតម្កើងរាជានិយម លើកតម្កើងព្រះមហាក្សត្រ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


