ព័ត៌មានជាតិ
កម្ពុជា នឹងទទួលបានវ៉ាក់សាំងជិត៣លានដូសបន្ថែមទៀតនៅចុងឆ្នាំនេះ
កម្ពុជា នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រមាណជិត៣លានដូសបន្ថែមទៀតនៅចុងឆ្នាំ២០២១នេះ ដើម្បីចាក់ជួនដល់ប្រជាពលរដ្ឋ។ នេះបើតាមការគូសបញ្ជាក់ឱ្យដឹងរបស់លោក ស្រីយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនៅក្នុងឱកាសទៅទទួលវ៉ាក់សាំងអាស្ត្រាហ្សេនេកានៅព្រឹកថ្ងៃទី១០ធ្នូនេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

លោកស្រី យក់ សម្បត្តិ បានបន្តថា ក្នុងចំណោមវ៉ាក់សាំងជិត៣លាននដូសនេះ ក្នុងនោះផ្តល់តាមរយៈយន្តការកូវ៉ាក់ប្រមាណជាង៦០ម៉ឺនដូស ហើយប្រមាណ៣០ម៉ឺនដូស នឹងមកដល់នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ និងជាង៣០ម៉ឺនដូសទៀត នឹងមកដល់នៅសប្តាហ៍ក្រោយបន្ទាប់ទៀត។ លោកស្រី បានបន្តទៀតថា វ៉ាក់សាំង ២លាន៣សែនដូសទៀត ជាជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី នឹងមកដល់កម្ពុជានៅចុងខែធ្នូនេះ ហើយនៅឆ្នាំ២០២២ខាងមុខនេះ នឹងមានវ៉ាក់សាំងដែលផ្តល់តាមរយៈយន្តការកូវ៉ាក់នឹងមកដល់ជាបន្តបន្ទាប់។

ចំណែក លោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វ ប្រចាំកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា មកទល់ពេលនេះ ចំនួនវ៉ាក់សាំងបានដឹកជញ្ជូនមកដល់កម្ពុជាតាមរយៈយន្តការកូវ៉ាក់ គឺមានចំនួនច្រើនជាង ៣លានដូសហើយ។ លោកស្រី បានបន្តថា វ៉ាក់សាំងស៊ីណូវ៉ាក់ ឬអាស្ត្រាហ្សេនេកា ជាជំនួយរបស់យន្តការកូវ៉ាក់ត្រូវបានរំពឹងថា នឹងមកដល់បន្ថែមទៀតប្រមាណ៩០ម៉ឺនដូសនៅចុងឆ្នាំនេះ ដែលធ្វើឱ្យចំនួនវ៉ាក់សាំងកើនឡើងដល់ប្រមាណ៦០ភាគរយនៃចំនួនវ៉ាក់សាំងដែលយន្តការនេះបានសន្យាផ្តល់ឱ្យកម្ពុជាប្រមាណ៦,៦លានដូស៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


