ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្ញើសាររំលែកទុក្ខសពអគ្គមេបញ្ជាការកងទ័ពឥណ្ឌា ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ បានផ្ញើសាររំលែកទុក្ខជូនចំពោះគ្រួសារសព ព្រមទាំងកងទ័ព និងប្រជាជនឥណ្ឌា ចំពោះការស្លាប់របស់នាយឧត្តមសេនីយ៍ Bipin Rawat អគ្គមេបញ្ជាការកងទ័ពឥណ្ឌា រួមជាមួយនឹងភរិយារបស់គាត់ ក៏ដូចជានាយទាហានអមដំណើរចំនួន ១១ រូបផ្សេងៗទៀត នៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅក្នុងរដ្ឋ Namil Nadu។
លិខិតរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងអំពីភក្តីភាព និងវីរភាពរបស់សពនាយឧត្តមសេនីយ៍ Bipin Rawat និងនាយទាហានទាំង១១ រូប នៅក្នុងការបំពេញភារកិច្ចបម្រើជាតិ ហើយការស្លាប់ដ៏អកុសលនេះ គឺជាការបាត់បង់មួយដ៏ធំធេងរបស់កងទ័ព និងប្រជាជនឥណ្ឌា។
ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានរំឮកផងដែរអំពីកិច្ចខិតខំប្រឹងប្រែងរបស់សព នាយឧត្តមសេនីយ៍ Bipin Rawat នៅក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។
ក្នុងនោះ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ធ្លាប់ត្រូវបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌា កាលពីខែមេសា ឆ្នាំ២០២០ កន្លងទៅ ប៉ុន្តែត្រូវអាក់ខានវិញដោយសារបញ្ហាជំងឺកូវីដ-១៩ ហើយគ្រោងនឹងរៀបចំឡើងវិញនៅក្នុងឆ្នាំ២០២២ ខាងមុខនេះ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


