ព័ត៌មានជាតិ
រកឃើញកុងតឺន័រជាង ៤៦០គ្រឿងមានកំហុសបច្ចេកទេសនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ
អាជ្ញាធរក្រុងព្រះសីហនុ បានចុះត្រួតពិនិត្យរថយន្តកុងតឺន័រ នៅគោលដៅដើមទីក្នុងកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដោយរកឃើញយានយន្តមានកំហុសបច្ចេកទេសជាច្រើនគ្រឿង កាលពីចុងសប្តាហ៍នេះ។

ក្រុមការងារត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចណ៍ផ្លូវគោកនៅគោលដៅដើមទីកំពង់ផែស្វ័យតក្រុងព្រះសីហនុ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានត្រួតពិនិត្យយានយន្តសរុបចំនួន១៤៩៣៧ គ្រឿង ក្នុងនោះបានរកឃើញយានយន្តមានកំហុសសរុបចំនួន៤៦៤គ្រឿង និងយានយន្តត្រឹមត្រូវមានចំនួន ១៤៤៧៣គ្រឿង ដោយទទួលបានទឹកប្រាក់ពិន័យចំនួន ២៨៥ ២២៥ ០០០រៀល (ពីររយប៉ែតសិបប្រាំលាន ពីររយម្ភៃប្រាំពាន់រៀល)។

លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅគោលដៅដើមទី បានឱ្យដឹងថា យានយន្តកុងតឺន័រមួយចំនួន ដែលបានរកឃើញមានបញ្ហាបច្ចេកទេស និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ក្នុងនោះរួមមាន ដូចជា គន្លឹះកុងតឺន័រខូច ឬមិនដំណើរការ សម្បកកង់រថយន្តសឹកខ្លាំង ការប្រើប្រាស់បណ្ណបើកបរខុសប្រភេទយាន និងវិញ្ញាបនបត្រត្រួតលក្ខណៈបច្ចេកទេសរបស់រថយន្តហួសសុពលភាពជាដើម។

លោក សេង ឈួន បានអំពាវនាវឱ្យអ្នកបើកបរយានយន្តដឹកកុងតឺន័រទាំងអស់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អនុវត្តលក្ខខណ្ឌបច្ចេកទេសយានយន្តឱ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវប្រើប្រាស់បណ្ណបើកបរឱ្យបានត្រឹមត្រូវតាមប្រភេទយានដែលខ្លួនបើកបរ ធ្វើយ៉ាងណាដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុដែលបង្កពីការធ្វេសប្រហែស មិនយកចិត្តទុកដាក់ មិនគោរពអាយុជីវិតខ្លួនឯង និងអ្នកដទៃ៕ ទួន សុផល






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


