ព័ត៌មានជាតិ
អាជ្ញាធរ ដាំដើមត្នោត និងដើមឫស្សី លើដីតំបន់៣ នៅស្រុកកំពង់លែង
រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅ ព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២១ បានសហការជាមួយក្រសួងរៀបចំដែនដី ក្រសួងកសិកម្ម ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ត្រីរាជការជុំវិញខេត្តសរុប ៥៥០ នាក់ ដាំដើមត្នោត ១០ ដើម ដើមឫស្សី ១ពាន់ ដើម និងដាំគ្រាប់ត្នោត ៣ ពាន់គ្រាប់ លើដីតំបន់ ៣ នៅ ក្នុងឃុំច្រណូក ស្រុកកំពង់លែង ជាប់ព្រំប្រទល់ខេត្តកំពង់ធំ ក្រោមវត្តមានលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុម ការងារថ្នាក់ជាតិចុះពង្រឹងខេត្តកំពង់ឆ្នាំង។

លោករដ្ឋមន្ត្រីបានថ្លែងថា ការអនុវត្តបទបញ្ជាសម្ដេចតេជោក្នុងការដកហូតព្រៃលិចទឹកពីជនខិលខូច ដែលបានលួចឈូសឆាយកាន់កាប់ជាកម្មសិទ្ធិនោះ លោកបានកោតសរសើរដល់ក្រុមការងារអន្តរក្រសួង និងអាជ្ញាធរខេត្តស្រុក ដែលបានសហការគ្នាចុះប្រតិបត្តិការ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរក្នុងពេលថ្មីៗនេះ។ ដូច្នេះចំពោះអ្នករឹងរូសមិនព្រមសារភាពប្រគល់ដីតំបន់៣ជូនរដ្ឋវិញនោះ អាជ្ញាធរ និងសមត្ថកិច្ចចម្រុះនឹងបន្តត្រូវចាត់វិធានការតាមផ្លូវច្បាប់។

នៅ ក្នុងពិធីនេះដែរ លោក ចេង ចាន់ដូណា អភិបាលរងស្ដីទី ស្រុកកំពង់លែង បានរាយការណ៍ថា លទ្ធផលនៃការអនុវត្តបទបញ្ជាររបស់សម្ដេចតេជោ គឺចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ០១ ខែធ្នូ ក្រោមការដឹកនាំរបស់លោក ស៊ុន សុវណ្ណរិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រើប្រាស់កម្លាំងប្រដាប់អាវុធចម្រុះចំនួន ២១៧ នាក់ រួមនិងមន្ទីរអង្គភាពពាក់ព័ន្ធ បានដកហូតដីតំបន់ ៣ ចំនួន ២០៥៨,៥០ ហិកតា ពីអ្នកសារភាពចំនួន ១៣នាក់ នៅតំបន់គោកព្រះ ក្នុងឃុំច្រណូក ស្រុកកំពង់លែង។

កម្លាំងចម្រុះបានចុះរុះរើរោងចាំស្រែចំនួន ៥៥ ខ្នង រុះរើបង្គោលបោះលើដីតំប ន់៣បាន ២៥៣ ដើម និងបានលើកផ្លាកប៉ាណូ ផែនទីកំណត់ដីតំបន់៣ នៅ ក្នុងខេត្តកំពង់ឆ្នាំងចំនួន២ផ្លាក នៅក្នុងដីតំបន់ ៣ ចំណុចគោកព្រះស្រុកកំពង់លែង។
ដោយឡែកក្នុងពេលថ្មីៗនេះ រដ្ឋបាលស្រុកកំពង់ លែងបានទទួលលិខិតសារភាពពីប្រជាពលរដ្ឋ ចំនួន ១១៥០ នាក់ បានសារភាព ដែលបានស្ម័គ្រចិត្តប្រគល់ដីតំបន់ ៣ ជូនរដ្ឋវិញចំនួនជាង ៤៦០០ហិកតា។

ការងារបន្តអាជ្ញាធរស្រុក និងបន្តចុះអប់រំផ្សព្វផ្សាយនូវបទបញ្ជារបស់សម្ដេចតេជោ និងផ្សព្វផ្សាយអំពីច្បាប់ស្តីពីព្រៃឈើ ជូនប្រជាពលរដ្ឋឲ្យបានជ្រួតជ្រាបនៅ គ្រប់មូលដ្ឋាន ដើម្បីរួមគ្នាថែរក្សាការពារព្រៃលិចទឹកតំបន់៣ នៅ ជុំវិញបឹងទន្លេសាបឱ្យបានបានគង់វង្សទៅ អនាគត៕


អត្ថបទ៖ ឈៀងថារិទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


