Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ អនុញ្ញាត​ឲ្យ​បុគ្គលិក​អប់រំ​តាម​អង្គភាព​ក្រោម​ឱវាទ​អាចធ្វើ​ការ នៅផ្ទះ​តាម​អន​ឡាញ​

បានផុស

នៅ

ភ្នំពេញ​ ៖​ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ណែនាំ​ដល់​ស្ថាប័ន​អប់រំ​ទាំងអស់​ត្រូវ​ណែនាំ ដល់​បុគ្គលិក​អប់រំ​ក្រោម​ឱវាទ ឲ្យ​អនុវត្ត​ការបំពេញ​ការងារ​ពី​ចម្ងាយ ឬ​អន​ឡាញ​នៅផ្ទះ​បាន​ក្នុងករណី​មិនមាន​ការចាំបាច់ មិនត្រូវ​មកកាន់ អង្គភាព​នោះទេ​។

​តាមរយៈ​សេចក្តី​ជួន​ដំណឹង​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ចុះ​ថ្ងៃទី​០៧ ខែធ្នូ បាន​ឲ្យ​ដឹងថា​ការអនុញ្ញាត​ឲ្យ​ធ្វើការ​តាម​អន​ឡាញ​នេះ​ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​។

ក្រសួង​ក៏បាន​ណែនាំ​ដល់​បុគ្គលិក​អប់រំ ត្រូវ​យកចិត្តទុកដាក់​តាមដាន ព័ត៌មាន​នៃ​ការវិវត្តន៍​ស្ថានភាព ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា និង​មិនត្រូវ​ធ្វើដំណើរ​ទៅ​កន្លែង ដែលមាន​ហានិភ័យ កូ​វីដ​១៩
​។ ក្នុងករណី​ចាំបាច់​ត្រូវ​មកកាន់​អង្គភាព បុគ្គលិក​អប់រំ​ត្រូវ​ធានាថា ខ្លួន​មាន​សុខភាព​ប្រក្រតី និង​ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុវត្ថិភាព​សុខភាព ដោយ​ពាក់​ម៉ាស​ការពារ​ជាប្រចាំ លាង​សម្អាត​ដៃ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល និង​សង្គម​។

​ជា​មួយ​គ្នា​នេះ​ដែរ ​អង្គភាព​នីមួយៗ​ត្រូវ​ចាត់វិធានការ​លើកកម្ពស់​សុវត្ថិភាព​សុខភាព​នៅតាម​អង្គភាព ដូចជា ការ​វាស់​កម្ដៅ បុគ្គលិក​ការចាត់វិធានការ​រក្សា​អនាម័យ​នៅតាម​អង្គភាព និង​ត្រូវ​ពិចារណា​ពន្យារពេល ឬ​លើក​ពេល​អនុវត្ត​កម្មវិធី ឬ​កិច្ចប្រជុំ​នានា​។​ក្នុងករណី មិនអាច​ពន្យារពេល ឬ​លើក​ពេល​បាន សូម​អនុវត្ត​ក្នុង​ទ្រង់ទ្រាយ​តូច ឬ​តាម​ប្រព័ន្ធ​អន​ឡាញ​និង​រាល់​ការស្នើសុំ​យោបល់ ការឆ្លង​ឯកសារ និង​ការសុំ​ការសម្រេច​ពី​ថ្នាក់ដឹកនាំ ត្រូវ​អនុវត្តតាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម