ព័ត៌មានជាតិ
ខេត្តជាយដែន ឧត្ដរមានជ័យ បានត្រៀមដូចម្ដេច សម្រាប់ការប្រឡងបាក់ឌុប ក្នុងបរិបទកូវីដ?
ការប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ ២០២១ នេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៧ ខែធ្នូ សប្ដាហ៍ក្រោយនេះ។ ជាខេត្តនៅជាយដែន និងរងឥទ្ធិពលវិបិត្តសាកល នៃជំងឺកូវីដ១៩ ប៉ុន្តែមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្ដរមានជ័យ បានត្រៀមរួចជាស្រេចសម្រាប់ការប្រឡងដ៏ធំនេះ។

លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្ដរមានជ័យ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅរសៀលថ្ងៃទី ២១ ខែធ្នូ នេះថា មន្ទីរបានរៀបចំមណ្ឌលប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ នៅសប្ដាហ៍ក្រោយនេះ មានចំនួន ៣ មណ្ឌល ព្រមទាំងបានពិនិត្យ រៀបចំបន្ទប់ប្រឡង ឱ្យត្រូវតាមស្ដង់ដារតាមការណែនាំក្រសួងអប់រំ និងក្រសួងសុខាភិបាលរួចហើយ។

លោក ប៉ិច រតនា មានប្រសាសន៍បន្ថែមថា៖ “តាមការណែនាំរបស់ក្រសួងអប់រំ គឺ តម្រូវឱ្យបេក្ខជនទៅមើលឈ្មោះនៅមណ្ឌលប្រឡង មុនថ្ងៃប្រឡង១ថ្ងៃ។ ហើយនៅថ្ងៃចន្ទ ម្សិលមិញ នៅមន្ទីរអប់រំយើង បានបិទផ្សាយបញ្ជីឈ្មោះបេក្ខជន នៅតាមមណ្ឌលប្រឡង និងបង្ហោះនៅ Page របស់មន្ទីរ រួចរាល់ហើយ ដើម្បីឱ្យបេក្ខជនដឹងឈ្មោះខ្លួនឯងប្រឡងនៅមណ្ឌលណា ប៉ុន្តែមិនទាន់បង្ហាញ លេខបន្ទប់ លេខតុ ទេ”។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្ដរមានជ័យ ខាងលើបញ្ជាក់ទៀតថា ចំណែកអាជ្ញាធរខេត្ត បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើការផ្សព្វផ្សាយជូនដំណឹងដល់បេក្ខជន និងផ្ដល់ទីកន្លែងស្នាក់នៅដល់បេក្ខជន ដែលរកកន្លែងស្នាក់មិនបាន ព្រមទាំងជួយសម្រួលមិនយកថ្លៃផ្ញើយានជំនិះរបស់បេក្ខជន។

លោក ប៉ិច រតនា បានឱ្យដឹងបន្ថែមថា ឆ្នាំនេះ ខេត្តឧត្ដរមានជ័យ មានប្រសាសន៍ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រឡង ២៧ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តឧត្ដរមានជ័យ មានចំនួន ៦០ បន្ទប់ នៅ ៣ មណ្ឌលប្រឡង គឺ មណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ សម្រាប់បេក្ខជន ថ្នាក់វិទ្យាសាស្រ្ត ចំណែក មណ្ឌល វិទ្យាល័យ តេជោ សែន សំរោង និងមណ្ឌល បឋមសិក្សា សំរោង សម្រាប់បេក្ខជន ថ្នាក់ វិទ្យាសាស្រ្តសង្គម។ ចំណែកមានបេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ ជាង ១ ៤០០ នាក់ ដែលជាចំនួនប្រហាក់ប្រហែលនឹងបេក្ខជនឆ្នាំមុន។

លោកបានបញ្ជាក់ថា ក្នុងបរិបទវិបត្តិកូវីដ-១៩ នេះ ដោយមានការបិទសាលាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ចូលសហគមន៍នោះ មន្ទីរអប់រំ ខេត្តឧត្ដរមានជ័យ បានជំរុញ និងរៀបចំការបង្រៀនតាមអនឡាញ និងរៀនលក្ខណៈបណ្ដុំ ដើម្បីពង្រឹងការសិក្សា និងសមត្ថភាពបេក្ខជនក្នុងការត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិនៅពេលខាងមុខ។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្ដរមានជ័យ ខាងលើបានផ្ដាំផ្ញើ បេក្ខជនទាំងអស់ បន្តខិតខំសិក្សា និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ មានទឹកចិត្តក្លាហាន ពិសេសបង្ការខ្លួនពីជំងឺកូវីដ មានទឹកចិត្តក្លាហាន ខិតខំប្រឡង និងទទួលបានលទ្ធផលល្អទាំងអស់គ្នា។

សូមបញ្ជាក់ផងដែរថាការប្រឡងឆ្នាំសិក្សា២០២០-២០២១ នេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧ និង ២៨ ខែធ្នូ ឆ្នាំ២០២១ លើ ៧ មុខវិជ្ជា ក្នុងនោះភាសាបរទេសជាវិញ្ញាសាស្ម័គ្រ។ ថ្នាក់វិទ្យាសាស្រ្ដ មានវិញ្ញាសា ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្រ្ដខ្មែរ រូបវិទ្យា គណិតវិទ្យា។ ថ្នាក់វិទ្យាសាស្រ្ដសង្គម មានវិញ្ញាសា ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌ពលរដ្ឋវិជ្ជា អក្សរសាស្រ្ដខ្មែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ