ព័ត៌មានជាតិ
រថយន្ដក្រឡុកស៊ីម៉ងត៍បើកបំពានភ្លើងសញ្ញាចរាចរណ៍បុកម៉ូតូយុវជនម្នាក់ស្លាប់
ភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងរបស់ក្រុមហ៊ុន “កែអេងខនគ្រីត” បើកមិនគោរពភ្លើងសញ្ញាចរាចរណ៍ បុកម៉ូតូយុវជនម្នាក់ដែលកំពុងជិះឆ្លងផ្លូវអូសជាង១០ម៉ែត្រ កិនចំពាក់កណ្ដាលខ្លួនធ្លាយពោះស្លាប់យ៉ាងអាណោចអាធម៌ទាំងព្រឹក។

ហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៦នឹង៤០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ចំណុចស្តុកចំការមន តាមបណ្តោយមហាវិថីព្រះនរោត្តម កែងនឹងវិថីសម្តេចសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ សុផាត ពិសិដ្ឋ ភេទប្រុសាអាយុ២៣ឆ្នាំ មានស្រុកកំណើតនៅឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។ ជិះម៉ូតូម៉ាកហុកដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ កំពង់ស្ពឺ 1E-7799។ចំណែកអ្នកបើករថយន្តបង្កមានឈ្មោះ ស ហម ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើតឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង បើករថយន្តក្រឡុកស៊ីម៉ងត៍ពាក់ស្លាកលេខ 5A-3109 របស់ក្រុមហ៊ុន ”កែអេងខនគ្រីត”។
នគរបាលចរាចរណ៍ប្រចាំគោលដៅស្តុបចំការមនបានឱ្យដឹងថា ជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង ធ្វើ ដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីលិចទៅកើតបំណងឆ្លងទៅវិថីព្រះសុធារស់ ខណៈដល់ចំណុចកណ្តាលស្តុប ស្រាប់តែរថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន”កែអេងខនគ្រីត” ដែលធ្វើ ដំណើរមកពីវិថីព្រះសុធារស់បានបន្ថែមល្បឿនបត់ឆ្វេងដោយមិនគោរពភ្លើងសញ្ញាពណ៍ក្រហម ក៏ បុកម៉ូតូជនរងគ្រោះចំពីមុខពេញទំហឹងអូសប្រមាណជិត២០ម៉ែត្រ កិនជនរងគ្រោះជាម្ចាស់ម៉ូតូចំពាក់កណ្តាលខ្លួនធ្លាយពោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បន្ទាប់ពីបង្កហេតុបណ្តាលឱ្យមនុស្សស្លាប់ តៃកុងរថយន្តបង្កក៏ត្រូវបានសមត្ថកិច្ចប្រចាំការគោលដៅ ស្តុបដែលកំពុងសម្រួលចរាចរណ៍ ឃាត់ខ្លួនបានភ្លាមៗយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ផងដែរ ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញធ្វើការវាស់វែង ដឹកសពជនរងគ្រោះទៅរក្សាទុកនៅវត្តទឹកថ្លា រង់ចាំទំនាក់ទំនងក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃ ណី ចំណែកវត្ថុតាងទាំង២គ្រឿងសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ធាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕
អត្ថបទដោយ ៖ សុខុម




-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


