ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងអប់រំ ឆ្លើយតបជុំវិញការប្រឡងបាក់ឌុប
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា នៅចំពោះមុខនេះ ការប្រឡងបាក់ឌុប នឹងត្រូវធ្វើឡើងនៅពាក់កណ្តាលខែមករា ២០២១។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានធ្វើឡើងបន្ទាប់ពីសមាគមគ្រឹះស្ថានឧត្តមសិក្សា បានស្នើសុំឲ្យបេក្ខជនប្រឡងបាក់ឌុប ដែលត្រូវប្រឡងនាពេលខាងមុខឲ្យជាប់ដោយស្វ័យប្រវត្តិ។


លោក រស់ សុវាចា បានមានប្រសាសន៍លើកឡើងថា «បើមានការប្រែប្រួល នៃការប្រឡងបាក់ឌុប ក្រសួងអប់រំ យុវជន និងកីឡា នឹងជម្រាបជូននាពេលសមស្រប។ លោកថា ក្រសួងអប់រំ យុវជន និងកីឡា បន្តតាមដានស្ថានការណ៍ កូវីដ-១៩ជាប្រចាំ»។ លោកបានបន្តទៀតថា ការដែលក្រសួងអប់រំយុវជន និងកីឡា សម្រេចពន្យាពេលការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលគ្រោងធ្វើនៅថ្ងៃទី២១និង២២ ខែធ្នូ ទៅធ្វើនៅពាក់កណ្តាលខែមករា ឆ្នាំ២០២១ គឺដោយសារស្ថានភាពមិនទាន់ច្បាស់លាស់ នៃផលប៉ះពាល់នៃព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។

លោក ហេង វ៉ាន់ដា ប្រធាន សមាគមគ្រឹះស្ថានឧត្តមសិក្សា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៨ ខែធ្នូនេះថា ដោយស្នើឲ្យក្រសួងអប់រំយុវជន និងកីឡា រក្សាការប្រឡងបាក់ឌុប នៅថ្ងៃទី២១ និង២២ ខែធ្នូ ដដែល។ ប៉ុន្តែក្នុងករណីប្រឡងមិនបានតាមកាលបរិច្ឆេទទេ ស្នើសុំឲ្យជាប់ដោយស្វ័យប្រវត្តិ ឬយកពិន្ទុមធ្យមថ្នាក់ទី១២ ដើម្បីកំណត់ជាប់ ឬធ្លាក់តែម្តង។

គួរបញ្ជាក់ថា ប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនដាក់ពាក្យប្រឡង ចំនួ១២១២០១នាក់ ក្នុងនោះបេក្ខនារី មានចំនួន៦៣៩៣៧នាក់ និងបុរស មានចំនួន៥៧២៦៤នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


