ព័ត៌មានជាតិ
សមត្ថកិច្ចខេត្តកណ្ដាលកំពុងស្រាវជ្រាវរកក្រុមគ្រួសារលោកស្រី អៀម ធីតា ដែលវិជ្ជមានកូវីដ១៩ មកធ្វើចត្តាឡីស័ក
កណ្ដាល ៖ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាឲ្យមានការស្រាវជ្រាវរកក្រុមគ្រួសារលោកស្រី អៀម ធីតា។

ការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនេះ ធ្វើឡើងនារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ អមដំណើរដោយលោកប្រធានមន្ទីរសុខាភិបាលខេត្ត និងក្រុមការងារ បានចុះពិនិត្យ និងបញ្ជាឲ្យមានការស្រាវជ្រាវរកក្រុមគ្រួសារលោកស្រី អៀម ធីតា ដែលធ្វើតេស្តវិជ្ជមានកូវីដ១៩ និងអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា នៅមណ្ឌលចត្តាឡីស័ក ស្រុកកណ្តាលស្ទឹង។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា អ្នកជាប់ពាក់ព័ន្ធមានចំនួន៤៤នាក់ អ្នកពាក់ព័ន្ធដោយផ្ទាល់មានចំនួន០៧នាក់ និងប្រយោលចំនួន៣៧នាក់ ហើយពួកគាត់បានធ្វើចត្តាឡីស័ក បានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល រួចហើយ។

លោកអភិបាលខេត្ត ក៏បានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ បើបានដឹងខ្លួនថាមានជាប់ពាក់ព័ន្ធ សូមទៅធ្វើតេស្ត និងមិនត្រូវមានការភ័យខ្លាចជ្រុល ឬជ្រួលច្របល់ឡើយ។

ចំពោះទីកន្លែងដែលជាប់ពាក់ព័ន្ធ ក្រុមគ្រូពេទ្យបានបាញ់ថ្នាំសម្លាប់មេរោគផងដែរ។ សូមបញ្ចាក់៖ការធ្វើចត្តាឡីស័ក នៅបឋមសិក្សាព្រែកតាពៅ ចំនួន២៨នាក់ និងធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យបង្អែកស្រុកកណ្តាលស្ទឹង ចំនួន ១៦នាក់៕







-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


