Connect with us

ព័ត៌មានជាតិ

លោក លី ធុជ ប្រកាសបញ្ចូលសមាជិក​គណបក្សប្រជាជនថ្មី ២៥៣នាក់ នៅក្រុងបាវិត

បានផុស

នៅ

នៅថ្ងៃ ទី ០៧  ខែ មករា  ឆ្នាំ ២០២២  នាឱកាសអបអរសាទរខួបលើកទី ៤៣នៃទិវាជ័យជម្នះ ៧មករា   លោក លី ធុជ ជ  សមាជិកគណៈកម្មាធិការកណ្តាល  និងជាប្រធានក្រុមការងារ គណបក្សប្រជាជន ចុះមូលដ្ឋានក្រុងបាវិត  បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូល សមាជិកគណបក្សថ្មីចំនួន  ២៥៣នាក់ ជាសមាជិកគណៈកម្មាធិការកណ្តាល  និងជាប្រធាន ក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុងបាវិត  នៅសង្កាត់ច្រកម្ទេស  ក្រុងបាវិត  ខេត្តស្វាយរៀង   និងជួបសំណេះសំណាលសមាជិក គណបក្សក្រុងគណបក្ស សង្កាត់សាខាគណបក្ស ភូមិទាំង១៥  និងយុវជន គណបក្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក  លី  ធុជ  បានចាត់ទុកសមាជិកបក្សដែលទើបប្រកាសបញ្ចូលជាសមាជិកថ្មី ក៏ដូចជា សមាជិកបក្សប្រជាជនទូទាំងសង្កាត់ ទាំងមូលគឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ក៏ដូចជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។

លោក បាន ណែនាំឲ្យសមាជិកគណបក្សទាំងអស់   ត្រូវបន្តខិតខំអនុវត្តឱ្យបានត្រឹមត្រូវ តាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស៕ ដោយ: ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម