Connect with us

ព័ត៌មានជាតិ

លម្អិត​សង្ស័យ​អ្នក​ឆ្លង​កូវីដអូមីក្រុង មន្រ្តី​ចុះ​យក​សំណាក​អ្នក​ពាក់ព័ន្ធ​ទាំង​យប់

បានផុស

នៅ

ខេត្តបាត់ដំបង: មន្រ្តីសុខាភិបាលខេត្តបាត់ដំបងបានចុះស្រាវជ្រាវទាំងយប់ រកអ្នកប៉ះពាល់ផ្ទាល់និងអ្នកពាក់ព័ន្ធអ្នកជំងឺ​កូវីដ១៩ ប្រភេទបម្លែងថ្មី អូមីក្រុង នៅភូមិបោះពោធិ ឃុំអូរដំបង១ ស្រុកសង្កែ នាយប់ថ្ងៃទី ១១ខែមករា ២០២១។ 

មន្រ្តីសុខាភិបាលខេត្តបាន​ឲ្យ​ដឹងថា អ្នកពាក់ព័ន្ធផ្ទាល់ត្រូវបានបញ្ជូនទៅដាក់ដោយឡែក។ ចំណែកក្រុមគ្រួសារអនុញ្ញាតិ​ឲ្យ​ធ្វើចត្តាឡីស័កនៅក្នុងផ្ទះដើម្បីតាមដានបន្ត រង់ចាំលទ្ធផលសំណាកពីប៉ាស័្ទរនៅ​រាជធានីភ្នំពេញ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឲ្យ​ដឹងតាមរយ:ផេកផ្លូវការរបស់មន្ទីរថា ព័ត៌មានបឋមមកទល់យប់ថ្ងៃទី១១ខែមករា មានអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលជាមួយជនជាតិស្វីសពីរនាក់ ដែលមានមេរោគកូវីដ១៩ បម្លែងថ្មី អូមីក្រុង ចំនួន៩នាក់ហើយ ត្រូវបានយកសំណាក និងបន្តតាមដានស្ថានភាពសុខភាព។

មន្ទីរសុខាភិបាលបានឱ្យដឹងថា នៅវេលាម៉ោង ២ និង ៣០នាទី រសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ដបាត់ដំបង សហការជាមួយស្រុកប្រតិបត្ដិបាត់ដំបង បានចុះស្រាវជ្រាវអ្នកប៉ះពាល់ករណីវិជ្ជមានកូវីដ១៩ ប្រភេទអូមីក្រុង ចំពោះបុរសជាអ្នកទេសចរជនជាតិស្វីសឈ្មោះ Daminic Fiuckiger អាយុ៤០ឆ្នាំ និងឈ្មោះ Silvan Kung អាយុ៤៧ឆ្នាំ ដោយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (បន្ទប់លេខ ICU)។

ប្រវត្ដិដំណើរសង្ខេបរបស់អ្នកជំងឺខាងលើនេះ គឺ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ អ្នកទាំងពីរ​និងមិត្ដម្នាក់ទៀតបានចូល សម្រាកនៅសណ្ឋាគារឃីងហ្វី ក្នុងសង្កាត់រតន: បន្ទាប់មកបានជិះម៉ូតូកង់៣ ទៅលេងភ្នំសំពៅ រហូតដល់ល្ងាចត្រលប់មកបាត់ដំបងវិញបានចូលហូបអាហារនៅភោជនីដ្ឋាន បាត់ដំបងថោន ហើយក៏ចូលសម្រាកនៅសណ្ឋាគារ។ 

លុះថ្ងៃទី៤ ម៉ោងប្រហែល ៥:០០នាទីព្រឹក អ្នកទាំង៣ បានជិះម៉ូតូកង់៣ ដដែលទៅចំណតកាណូត ហើយជិះកាណូតធ្វើដំណើរទៅខេត្ដសៀមរាប។ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ សាមីខ្លួនទាំង៣ ត្រូវបានយកសំណាកវត្ថុវិភាគធ្វើដោយតេស្ដ GeneXpert និងទទួលលទ្ធផលវិជ្ជមានកូវីដ១៩ ប្រភេទអូមីក្រុង ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅទីតាំងខាងលើ។

មន្ទីរសុខាភិបាលបញ្ជាក់ថា បុគ្គលិកទទួលភ្ញៀវសណ្ឋាគារ ១នាក់ និងអ្នកបើកបរកង់៣ ចំនួន១នាក់ ដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ បានយកសំណាកវត្ថុវិភាគដោយតេស្ដរហ័សទទួលលទ្ធផលអវិជ្ជមាន និងបន្តតាមដានរោគសញ្ញា។ ចំពោះបុគ្គលិកផ្នែករៀបចំរបស់សណ្ឋាគារ ៥នាក់ប៉ះពាល់ប្រយោល បានយកសំណាកវត្ថុវិភាគដោយតេស្ដរហ័សទទួលលទ្ធផលអវិជ្ជមាន និងបន្តតាមដានរោគសញ្ញាផងដែរ។

ដោយឡែក អ្នកបើកបរកាណូតរស់នៅខេត្តសៀមរាប មន្រ្តីសុខាភិបាលខេត្តបាត់ដំបងបាន រាយការណ៍ទៅមន្រ្តីសុខាភិបាលខេត្តសៀមរាបរួចហើយ ដើម្បីស្រាវជ្រាវយកសំណាក៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៤០ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម