Connect with us

ព័ត៌មានជាតិ

វេទិកាទេសចរណ៍អាស៊ានអាចជួយជំរុញឲ្យភ្ញៀវទេសចរបរទេសចូលកម្ពុជាកាន់តែច្រើន

បានផុស

នៅ

កម្ពុជា ជាម្ចាស់ផ្ទះក្នុងការរៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​ ២០២២ (ATF 2022) ដែល​ធ្វើឡើងនៅក្រុងព្រះសីហនុ ​ចាប់ពី​ថ្ងៃទី​ ១៦-២២ ខែមករា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានលើកឡើងថា វេទិកាទេសចរណ៍អាស៊ានធ្វើឡើង ១០ឆ្នាំម្តង ហើយឆ្នាំ ២០២២នេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ថ្លែងនៅក្នុងកម្មវិធីស្វែងយល់អំពី«វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២» រៀបចំដោយសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី ១៤ ខែមករា លោក ថោង រដ្ឋសក្តិ បានឲ្យដឹងថា នៅឆ្នាំ ២០០៣ កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃវេទិកានេះ កំណើនភ្ញៀវទេចរបរទេសមានជាង ៧០ម៉ឺននាក់ចូលមកកម្ពុជា។ ឆ្នាំ ២០១១ កំណើនភ្ញៀវទេសចរកើនដល់ចំនួនជាង ៣លាននាក់។ ឆ្នាំ ២០២១ ដោយសារវិបត្តិកូវីដ-១៩ ភ្ញៀវទេសចរ បានធ្លាក់ចុះ ៨០ភាគរយ ពោលគឺទទួលបានតែ ២០ម៉ឺននាក់ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ ២០២០ ទទួលបានភ្ញៀវទេសចរ ១លាន៣សែនាក់។ ទោះយ៉ាងណា លោក ថោង រដ្ឋសក្តិ រំពឹងថា ឆ្នាំ ២០២២នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរបាន ៨លាននាក់។

បើតាមលោក ថោង រដ្ឋសក្តិ ការរំពឹងខ្ពស់នេះ ដោយសារ កម្ពុជា បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការសិក្សា សំណង់ វិស័យបច្ចេកវិទ្យា ម្ហូបអាហារ បដិសណ្ឋារកិច្ច ពោលគឺគ្រប់វិស័យទាំងអស់ ពិសេសការដឹកនាំដ៏រីកចម្រើនរបស់រាជរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។

នៅឆ្នាំ ២០១៩ កម្ពុជា ទទួលបានភ្ញៀវទេសចរ ៦.៦លាននាក់ ដោយទទួលបានចំណូលពីវិស័យនេះជាង ៥ពាន់លានដុល្លារ ក្នុងនោះ បានបង្កើតការងារអ្នកបម្រើក្នុងវិស័យនេះបាន ៦២ម៉ឺននាក់ និងជួយដល់ GDP ផលិតផលក្នុងស្រុក ១២ភាគរយ។

ដោយឡែកនៅឆ្នាំ ២០២០ ស្ថិតក្នុងវិបត្តិកូវីដ បានប៉ះទង្គិច ដល់ចំណូលពីវិស័យទេសចរណ៍ចំនួនតែ ៣៥០០លានដុល្លារ។

អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានដាក់ក្តីរំពឹងថា ឆ្នាំ ២០២២នេះ វិស័យទេសចរណ៍នឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណ ៥០ម៉ឺននាក់ និងអាចទទួលបានចំណូល ២៥០០លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា វេទិកា​ទេសចរណ៍​អាស៊ាន (AFT) បង្កើតឡើង​ដំបូង​ក្នុង​ឆ្នាំ​ ១៩៨១។ វេទិកានេះគឺជា​ព្រឹត្តិការណ៍​ដ៏ធំ​ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន​ប្តូរ​វេន​គ្នា​រៀបចំឡើង ​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍ និង​ធ្វើឱ្យ​តំបន់​អាស៊ាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​តែមួយ​ប្រកប​ដោយ​ភាពទាក់ទាញ​៕ ដោយ៖ ទួន​ សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

គម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ គិតរហូតមកទល់ពេលនេះ សម្រេចវឌ្ឍនភាពការងារបាន ៧៣,៧០%ហើយ

KPT+៤ ម៉ោង មុន

នេះជាការពិត ដែលពិធីបុណ្យប្រពៃណីឥណ្ឌា មានអ្នកចាក់ទម្លុះម្ជុលពេញដងខ្លួន មិនខ្លាចឈឺ

កីឡា៤ ម៉ោង មុន

កីឡាករ​កូនកាត់​ខ្មែរ​អាមេរិក១​រូប​ កំពុង​ត្រូវ​បាន​អ្នក​ស្នេហា​វិស័យ​បាល់ទាត់ ចង់ឃើញ​ចូល​ក្រុម​ជម្រើសជាតិ​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

៥​ឆ្នាំ​ចុង​ក្រោយនេះ ខេត្ត​ព្រះសីហនុ​សម្រេចបាន​សមិទ្ធ​ផល គួរ​ជាទី​មោទនៈ ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ ប្រែ​មុខមាត់​កាន់តែ​ល្អ​ប្រសើរ​ឡើង

ព័ត៌មានជាតិ៤ ម៉ោង មុន

តំណាង​បក្ស​ប្រជាជន ជួប​សន្ទនា​ជាមួយ​ប្រតិភូ​សហភាព​អឺរ៉ុប ដើម្បី​ផ្លាស់ប្ដូរ​បទ ពិសោធន៍ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​

Sokha Hotels

ព័ត៌មានពេញនិយម