ព័ត៌មានជាតិ
ខេត្តបាត់ដំបង រៀបចំការប្រកួតរត់ម៉ារ៉ាតុង ដើម្បីកៀរគររកថវិកាជួយដល់កុមារកំព្រា
ថ្មីៗនេះ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសស្វែងរកអ្នកស្ម័គ្រចិត្តចូលរួមរត់ម៉ារ៉ាតុង ដើម្បីកៀរគររកប្រាក់សម្រាប់ឧបត្ថម្ភដល់កុមារកំព្រាក្នុងខេត្ត ។
នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅមុខបរិវេណសាលាខេត្តបាត់ដំបង មានការជួបជុំពីសំណាក់អ្នកស្ម័គ្រចិត្តក្នុងការចូលរួមរត់ម៉ារ៉ាតុងសរុបប្រមាណជាង ១.០០០ នាក់ ដែលក្នុងនោះមានក្រុមជនពិការ មន្ត្រីរាជការ និង ប្រជាពលរដ្ឋ ក្រោមវត្តមានរបស់លោក ស សុខា និងលោក ស រដ្ឋា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ។

គួរបញ្ជាក់ថា ការរត់ម៉ារ៉ាតុងនេះ ត្រូវបានបែងចែកជា៣ក្រុម ឬ៣ដំណាក់កាល ដោយផ្តើមចេញពីចំណុចខាងមុខសាលាខេត្តបាត់ដំបង ឆ្លងស្ទឹងសង្កែឆ្ពោះទៅកាន់ស្ពានថ្មថ្មី បែរទៅរកសួនភ្លោះព្រែកមហាទេព រួចធ្វើដំណើរតាមផ្លូវលេខ៣ ក្នុងក្រុងបាត់ដំបង តម្រង់ទៅមុខសាលាខេត្តវិញដើម្បីបញ្ចប់ ដែលសរុបមានចម្ងាយ ៥ km ដើម្បីប្រគល់ពានទៅលើអ្នកដែលទទួលបានជ័យលាភី ។

ដំណាក់កាលទី១ គឺជាក្រុមរទេះជនពិការ បន្ទាប់មកគឺជាក្រុមមន្ត្រីរាជការ ឯក្រុមចុងក្រោយគឺជាក្រុមរបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដើម្បីកៀងគររកថវិកា ជួយឧបត្ថម្ភដល់កុមារកំព្រា ក្នុងខេត្ត និងបញ្ចប់កម្មវិធី ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


