ព័ត៌មានជាតិ
គ្រោងបង្កើតមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ប្រើវេជ្ជសាស្រ្តបុរាណចិន
ក្រសួងសុខាភិបាលកំពុងពិនិត្យលទ្ធភាពបង្កើតមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដោយប្រើវេជ្ជសាស្រ្តបុរាណចិននៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ក៏ដូចជាពង្រឹងសមត្ថភាពវិស័យវេជ្ជសាស្ត្របុរាណកម្ពុជាផងដែរ ។
ក្នុងឱកាសចុះពិនិត្យមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ កាលពីថ្ងៃទី២២មករាលោកសាស្រ្តាចារ្យ Huang Luqi ស្នងការរងរដ្ឋបាលជាតិ វេជ្ជសាស្រ្តបុរាណចិន និងជាប្រធានបណ្ឌិតសភាចិន នៃវិទ្យាសាស្រ្តវេជ្ជសាស្រ្តចិនបានសម្តែងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ចិន លើវិស័យសុខាភិបាល ជាពិសេសអគារមន្ទីរពេទ្យដ៏ធំស្គឹមស្គៃ ដែលបំពាក់ដោយសម្ភារៈបរិក្ខារវេជ្ជសាស្រ្តដ៏ទំនើបដំបូងគេនៅកម្ពុជា។

លោកបានបន្តថា រដ្ឋបាលជាតិវេជ្ជសាស្ត្របុរាណចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រសួងសុខាភិបាលកម្ពុជា ស្តីពីការបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិនមកកាន់ប្រទេសកម្ពុជា ដើម្បីជួយពង្រឹងសមត្ថភាពការងារទប់ស្កាត់ជំងឺកូវីដ-១៩ ដោយការរួមបញ្ជូលវេជ្ជសាស្រ្តបុរាណចិន។
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់រដ្ឋបាលជាតិវេជ្ជសាស្ត្របុរាណចិន មិនត្រឹមតែជួយពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរ ក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមកលើវិស័យឱសថបុរាណ ដើម្បីជំរុញវឌ្ឍនភាពវិស័យសុខាភិបាល នៃប្រទេសទាំងពីរ។

លើសពីនេះទៀត លោកស្រីរដ្ឋលេខាធិការ បានស្វាគមន៍និងគាំទ្រយ៉ាងពេញទំហឹងនូវកិច្ចសហប្រតិបត្តិការថ្មីនេះ ព្រមទាំងបានស្នើដល់ភាគីចិន តាមរយៈ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាម័ញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាជួយបំពេញបន្ថែមហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកវះកាត់បេះដូង និងសួត នៅមន្ទីរពេទ្យនេះ។

ជាការឆ្លើយតប លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានទទួលយកសំណើរបស់លោកស្រី យក់ សម្បតិ្ត ដើម្បីជួយអភិវឌ្ឍវិស័យសុខាភិបាល នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈឱ្យឈានមុខគេក្នុងបច្ចេកវិទ្យាវេជ្ជសាស្ត្រ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ