Connect with us

ព័ត៌មានជាតិ

បិទ​កំណាត់ផ្លូវជាតិ​លេខ ៥ បណ្តោះអាសន្ន ត្រៀម​បើកការដ្ឋានសាងសង់ស្ពានអាកាសថ្មី

បានផុស

នៅ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរ ជាបណ្ដោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៥ នៅ​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៦:០០នាទី ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងសេចក្តីជូនដំណឹងបាន​បញ្ជាក់ថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៦:០០នាទី រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងមានរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរ ជាបណ្ដោះអាសន្ននៅជុំវិញទីតាំងប្រារព្ធពិធី ហើយយានយន្តគ្រប់ប្រភេទដែលចរាចរតាមផ្លូវជាតិលេខ៥ ចូលរាជធានីភ្នំពេញ ត្រូវបង្វែរទិសចរាចរតាមស្ពានព្រែកព្នៅ ឬតាមផ្លូវលេខ៥៩៨។ ចំពោះយានយន្តចេញពីរាជធានីភ្នំពេញត្រូវបញ្ចៀសចរាចរឡើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហើយយានយន្តដែលធ្វើដំណើរឆ្លងកាត់ស្ពានដែកបេឡេត្រូវបង្វែរទិសតាមផ្លូវជាតិលេខ៦ ឬមហាវិថីអូស៊ីអាយស៊ីឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិនវិញ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទី មុន

ប្រឡងបាក់ឌុបព្រឹកថ្ងៃទី២នេះមានបេក្ខជនអវត្តមានជាង១០០នាក់ និងមានបញ្ហាសុខភាពជាង៤០ករណី

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

លោក Zelensky ថា សង្គ្រាម អ៊ីស្រាអែល-ហាម៉ាស កំពុងទាញពិភពលោក លែងឲ្យចាប់អារម្មណ៍លើ អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

ភ្ញៀវនៅចិន សងសឹកវិញដោយមិនចូលរួមមង្គលការ ​ព្រោះកូនកំលោះមិនដែលរាប់ញាតិនឹងអ្នកណា

ព័ត៌មានជាតិ៤៣ នាទី មុន

លោក ហួត ហាក់ ស្នើឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ចរវាងកម្ពុជា-បារាំង

ព័ត៌មានជាតិ១ ម៉ោង មុន

១០ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់ បង្កឲ្យមនុស្សស្លាប់ ០៩ នាក់ ប៉ះពាល់ផ្ទះជាង ១ ម៉ឺនខ្នង

Sokha Hotels

ព័ត៌មានពេញនិយម