ព័ត៌មានជាតិ
ខេត្តរតនគិរីនាំចេញផលកសិកម្មទៅកាន់ប្រទេសវៀតណាមបាន ៥៤ លានដុល្លារ ឆ្នាំ ២០២១
ឆ្នាំ ២០២១ កន្លងទៅនេះ ខេត្តរតនគិរី បាននាំចេញផលិតផលទៅកាន់ប្រទេសវៀតណាម មានទំហំទឹកប្រាក់ប្រមាណ ៥៤លានដុល្លារ ។ ផលិតផលនាំចេញភាគច្រើនគឺ ជាផលិតផលកសិកម្ម ក្នុងនោះ រួមមាន កៅស៊ូ ស្វាយ ខ្នុរ ម្នាស់ ស្រកានាគ និងថ្មម៉ាតជាដើម។ ជាមួយគ្នានេះខេត្តរតនគិរី ក៏បាននាំចូលពីវៀតណាម មកវិញមានទឹកប្រាក់ប្រមាណ ៣១លានដុល្លារអាមេរិក មានដូចជា៖ ក្រដាសកាតុង ថង់ប្លាស្ទិក សម្រាប់បម្រើឲ្យវិស័យកសិកម្មដំណាំចេក និង ជីកសិកម្មជាដើម ។ នេះបើយោងតាមលោក ខៀវ ថា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ។

លោក ខៀវ ថា ថ្លែងបែបនេះ នាព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តរតនគិរី” ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
អាជ្ញាធរខេត្តរតនគិរីបានឲ្យដឹងថា ការនាំចេញផលិតផលកសិផលនេះ ត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុនវិនិយោគលើដីសម្បទានសេដ្ឋកិច្ចចំនួន ២៧ ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅក្នុងខេត្ត ។ ក្រុមហ៊ុនទាំងនោះ កំពុងវិនិយោគលើដំណាំកៅស៊ូ ស្វាយចន្ទី ចេកអំបូងលឿង ស្វាយ ស្រកានាគ ខ្នុរ ដូង ទុរេន មៀន និងក្រូច ជាដើម។ ចាប់ពីឆ្នាំ ២០១៩ មកខេត្តមានក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលលើផ្ទៃដីសរុប ១២៤ ៦៦៩ ហិកតា ក្នុងនោះ ការអនុវត្តដាំដុះលើផ្ទៃដី ៥៥,០៤៣ ហិកតា។ លើសពីនេះខេត្តមានរោងចក្រកែច្នៃកៅស៊ូក្រែបចំនួន ៧ ទីតាំងនិងសិប្បកម្មកៅស៊ូសន្លឹកចំនួន ៩ ទីតាំងដែលមានសមត្ថភាពផលិតកែ ច្នៃជ័រកៅស៊ូក្រែបជាមធ្យម ៣០,៤៧៩ តោនក្នុង ១ ឆ្នាំ៕ ដោយ៖ណារី



-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


