Connect with us

ព័ត៌មានជាតិ

​លូ​​ទឹក​សំអុយ​ជា​ច្រើន​កន្លែង​បាន​បង្ហូរ​ចូលទៅក្នុងព្រែកកំពត

បានផុស

នៅ

ទឹក​សំអុយលាយឡំ​ជាមួយ​​សំរាម  ត្រូវ​បាន​បង្ហូរ​តាម​លូ​ជាច្រើនកន្លែង ចូល​ទៅព្រែកកំពង់បាយ ដែល​ជាដៃសមុទ្រ​មួយដែលកំពុងទាក់ទាញ​ភ្ញៀវទេសចរ​​កម្សាន្ត​តាមទឹកទស្សនាក្រុងកំពត ។
 
ទឹកសំអុយនេះមិនត្រឹមតែប៉ះពាល់​សោភណភាព​ដង​ព្រែក​កំពង់បាយ ប៉ុណ្ណោះ​ទេ តែវាបាន ចោទ​ជា​បញ្ហា​បរិស្ថាន សុខភាព របស់​ពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក​ព្រែក​កំពង់បាយ​ ទៀត​ផង​ ។
 
ភ្ញៀវទេសចរ​មួយចំនួន ដែលទៅលេង​កម្សាន្ត​ហាក់ដូចជាមាន​អារម្មណ៍ គិតថា ខ្លួនកំពុង​តែលេង​ទឹក​ដែល​ពោរពេញ​ទៅ​ដោយ​មេរោគ ឬ កំពុងតែជិះទូកគយគន់​សំរាម​នៅ​តាម​មាត់​ព្រែក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីប្រជាពលរដ្ឋដែលរស់នៅតាមដងព្រែកកំពត គេនៅសង្កេតឃើញមានអ្នកលក់ដូរនៅតាម​មាត់ព្រែក​កំពត ក៏បានចាក់​កាកសំណល់​ចូល​ទៅ​ក្នុង​ទឹកព្រែក បន្ថែមទៀត ។
 
ប្រធានមន្ទីរ បរិស្ថាន ខេត្តកំពត លោក ស៊ុយ ធា ទទួលស្គាល់ ថា ទឹក កខ្វក់ បាន ហូរ ចូល ព្រែក កំពត មែនតាមរយៈ ប្រព័ន្ធលូ ចំនួន១៤ ខ្សែ​ដែលបន្សល់តាំងពីសម័យបារាំង គ្រប់គ្រងមកម្ល៉េះ ។ លោកអះអាងថា អាជ្ញាធរធ្លាប់បាន សហការជាមួយក្រុមហ៊ុនដើម្បីសិក្សាពីគម្រោងបញ្ចៀសទឹកស្អុយ ចេញពីព្រែកកំពត ដែរ ប៉ុន្តែគម្រោងសិក្សាត្រូវ ចំណាយថវិកាច្រើនទើបត្រូវបរាជ័យទៅវិញ ។

ប្រធានមន្ទីរ បរិស្ថាន​បន្តថា អាជ្ញាធរខេត្ត បានសហការ ជាមួយធនាគារ អភិវឌ្ឍ​ន៍អាស៊ី កំពុងសិក្សាពីគម្រោង ចម្រោះទឹក​ស្អុយ​និង បង្វែរចេញពីព្រែកកំពត នាពេលខាងមុខ ។ ម្យ៉ាងទៀត រាជរដ្ឋាភិបាល ក៏គ្រោងប្រើប្រាស់ដីទំហំ ១០ហិ​កតា ដើម្បី ធ្វើជា អាងចម្រោះទឹកស្អុយមុននឹង បង្ហូរទឹកនោះ ទម្លាក់ទៅកាន់ព្រែក«ក្បាល រមាស»។ លោកអះអាងថា ប្រហែលជា នៅ ឆ្នាំ២០២១ នឹង ធ្វើ ហើយ ជា​ស្ថាពរ​ក្នុង​ការរំដោះទឹក ស្អុយ ចេញពី ក្រុង កំពត ៕

អត្ថបទ ៖ ណារី
 
 
 
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម