ព័ត៌មានជាតិ
អភិបាលស្រុកទឹកឈូ ចុះពិនិត្យទីតាំងទិញដីបន្ថែម ដើម្បីកសាងកុដិ ប្រគេនជូន កូននេន លៀង សីហា
កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤ លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ និង ក្រុមការងារថ្នាក់ខេត្ត បានចូលរួមអមដំណើរ លោក សេង ទៀង នាយរងខុទ្ធកាល័យ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យមើលទីតាំងទិញដីបន្ថែម សម្រាប់ពង្រីកដីវត្ត និងកសាងកុដិ ប្រគេនជូន ព្រះតេជគុណ លៀង សីហា ដើម្បីគង់នៅ និងស្វែងយល់រៀនសូត្រព្រះធម៌ ក្នុងផ្លូវព្រះពុទ្ធសាសនា នៅវត្តព្រៃថ្មី ស្ថិតក្នុងឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត។

លោក អ៊ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ និងក្រុមការងារថ្នាក់ខេត្ត បានចូលរួមអមដំណើរ លោក សេង ទៀង នាយរងខុទ្ធកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីចុះពិនិត្យមើលទីតាំងទិញដីបន្ថែម សម្រាប់ពង្រីកដីវត្ត និងកសាងកុដិ ប្រគេនជូន ព្រះតេជគុណ លៀង សីហា ដើម្បីគង់នៅ និងស្វែងយល់ រៀនសូត្រព្រះធម៌ ក្នុងផ្លូវព្រះពុទ្ធសាសនា ស្ថិតនៅវត្តព្រៃថ្មី ភូមិភ្នំតូច ឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត។

ជាមួយគ្នានេះដែរ លោក សេង ទៀង ក៏បាននាំយកបច្ច័យ និងទេយ្យទាន មួយចំនួន រួមមាន ៖ អង្ករ ទឹក ភេសជ្ជៈ ផ្សេងៗ និងបច្ច័យ ចំនួន ៧០,០០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ទិញដីពង្រីកដីវត្តព្រៃថ្មី និងមួយចំណែកទៀត គឺជាបច្ច័យសម្រាប់កសាងព្រះវិហារ ចំនួន ១,០០០ ដុល្លារសហរដ្ឋអាមេរិក និងបច្ច័យជាប្រាក់រៀលចំនួន ៥,០០០,០០០ រៀល ផងដែរ៕
អត្ថបទ ៖ សឹង រ៉ាត់



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


