Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំង​៣០​ម៉ឺន​ដូ​ស​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ប៉ូឡូញ​នឹង​ដឹក​មកដល់​កម្ពុជា​នៅ​យប់​នេះ

បានផុស

នៅ

វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ប្រភេទ Astra Zeneca ចំនួន​៣០​ម៉ឺន​ដូ​ស​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​និង​ប្រជាជន​ប៉ូឡូញ​នឹង​ដឹក​មកដល់​កម្ពុជា​នៅ​យប់​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០២២​នេះហើយ​។

លោកស្រី វេជ្ជបណ្ឌិត យក់​សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី​២៩​មករា​នេះ​ថា​ តាម​ការប៉ាន់ស្មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ប្រភេទ Astra Zeneca ចំនួន​៣០​ម៉ឺន​ដូ​ស ដែលជា​ជំនួយ​ពី​រដ្ឋាភិបាល និង​ប្រជាជន​ប៉ូឡូញ នឹង​មកដល់​កម្ពុជា​នៅ​យប់​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០២២​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី វេជ្ជបណ្ឌិត បាន​បន្តថា​ចំណែក​ការ​ប្រារព្វ​ពិធី​ប្រគល់​-​ទទួល​វ៉ាក់សាំង​នេះ​នឹងធ្វើ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​០៨ និង​០០​នាទី នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោកស្រី វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា​ រហូត​មក​ដល់ពេលនេះ​កម្ពុជា​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ទាំង​ការបញ្ជាទិញ​និង​ជំនួយ​សរុប​ប្រហែល​ជាង​៤៣​លាន​ដូ​ស​ហើយ​រួមទាំង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ប្រភេទ Astra Zeneca ចំនួន​៣០​ម៉ឺន​ដូ​ស​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​និង​ប្រជាជន​ប៉ូឡូញ​ដែល​នឹង​ដឹក​មកដល់​កម្ពុជា​នៅ​យប់​នេះ​ផងដែរ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៦ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៦ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម