Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ចាម ៖ បុណ្យចូលឆ្នាំចិន-វៀតណាម ខិតជិតមកដល់ អាជីវករនៅតាមផ្សារមមាញឹកក្នុងការលក់ដូរ  និងអ្នកធ្វើនំសែន

បានផុស

នៅ

លោកស្រី  កែវ  ចាន់ធា  រស់នៅភូមិទី៣  សង្កាត់វាលវង់  ក្រុងកំពង់ចាម  ដែលជាអ្នកធ្វើនំឡើងគ្រប់រដូវ ឬហៅថា នំបារាំង បានលើកឡើងថា  ពីមួយឆ្នាំទៅមួយឆ្នាំ គ្រួសារអ្នកស្រីអាចរកប្រាក់ចំណូលបានច្រើនក្នុងមួយរដូវៗ  ដូចក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម  អាចរកប្រាក់ទាំងដើម ទាំងចុងបានចាប់ពី៧លានឡើទៅ ។ ចំណូលនេះ គឺអាចធ្វើឲ្យគ្រួសារអ្នកស្រី មានភាពធូធារជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានបញ្ជាក់ឲ្យដឹងទៀតថា  ក្នុងរដូវចូលឆ្នាំប្រពៃណីចិន  វៀតណាម  ខាងមុខនេះ នឹងមានអតិថិជនមកទិញច្រើន ព្រោះនំរបស់គ្រួសារលោកស្រីធ្វើដោយដៃ  គ្មានប្រើសារធាតុគីមីឡើយ។ នំបារាំង ឬហៅនំឡើងនេះ គេលក់ចេញប្រភេទនំធំមួយតម្លៃ១៥០០០៛  និងប្រភេទនំតូចៗមួយគីឡូតម្លៃ១៤០០០៛  ដោយក្នុងមួយពុម្ពៗមានបីនំ។ គេប្រើរយ:ពេល១៥នាទី ដើម្បីចម្អិនវា។

ជាការសម្គាល់ អាជីវករតាមផ្សារនីមួយៗក្នុងខេត្តកំពង់ចាមកំពុងត្រៀម និងមមាញឹកក្នុងការដាក់តាំងលក់សម្ភារ:  គ្រឿងសែន  នំចំណី  ដើម្បីលក់ក្នុងឱកាសថ្ងៃចូលឆ្នាំប្រពៃណីចិនវៀតណាម ក្នុងថ្ងៃទី៣១ ខែមករា  ឆ្នាំ ២០២២ស្អែកនេះ។ ការលក់នំរបស់ពួកគាត់នៅក្នុងឆ្នាំនេះ គឺខុសគ្នាជាងឆ្នាំមុនៗ ដោយសារឆ្នាំមុនក្នុងបរិបទជំងឺកូវីដ១៩ តែមកពេលនេះប្រទេសកម្ពុជាបានបើកដំណើរការឡើងវិញលើគ្រប់វិស័យធ្វើឲ្យប្រជាពលរដ្ឋខ្មែរអាចធ្វើពិធីបុណ្យប្រពៃណីចិន-វៀតណាមឡើងវិញបាន៕

អត្ថបទ ៖ ហុង ម៉េង ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម