ព័ត៌មានជាតិ
ក្រុមអ្នកវិនិយោគជប៉ុន ចាប់អារម្មណ៍ការវិនិយោគកសិកម្ម និងទេសចរណ៍ នៅខេត្តបន្ទាយមានជ័យ
ក្រុមអ្នកវិនិយោគជប៉ុន បានបង្ហាញការចាប់អារម្មណ៍ការវិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍នៅក្នុងខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមជំនួបរវាងប្រធានសមាគមជប៉ុន-កម្ពុជា(JCA) និងអភិបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោក តាមឺរ៉ាក់ សឺតុមឺ ប្រធានសមាគមជប៉ុន-កម្ពុជា(JCA) និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន NIPPON KEI CO,LTD បានឱ្យដឹងថា សមាគមជប៉ុនគ្រោងដឹកនាំវិនិយោគទុនជប៉ុនមកធ្វើទស្សនកិច្ចនៅកម្ពុជា និងមកកាន់ទឹកដីខេត្តបន្ទាយមានជ័យ ដែលជាខេត្តកំពុងមានសក្តានុពលលើវិស័យកសិកម្ម ដំណាំស្រូវ ដំឡូងមី និងវិស័យឧស្សាហកម្មទេសចរណ៍ជាដើម ។
លោក តាមឺរ៉ាក់ សឺតុមឺ បានថ្លែងថា លោកមកកាន់ខេត្តមួយនេះ ដើម្បីសិក្សាស្វែងយល់បន្ថែមពីសក្តានុពលខេត្ត ប្រមូលព័ត៌មានថ្មីៗបន្ថែម និងពិនិត្យមើលលទ្ធផល បញ្ហាប្រឈមផ្សេងៗ ដំណើរការរបស់ក្រុមហ៊ុន រោងចក្ររបស់ជប៉ុន ដែលបាន និងកំពុងដំណើរការនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក តាមឺរ៉ាក់ សឺតុមឺ បានសន្យាជំរុញផ្សព្វផ្សាយព័ត៌មានពីសក្តានុពលរបស់ខេត្តបន្ទាយមានជ័យជូនទៅកាន់បណ្តាវិនិយោគទុនក្រុមហ៊ុនជប៉ុនទាំងដែលមានសកម្មភាពវិនិយោគនៅកម្ពុជា និងវិនិយោគបរទេសក្រោយពីមានការធូរស្រាលនៃវិបត្តិកូវីដ-១៩។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា ខេត្តបន្ទាយមានជ័យមានព្រំប្រទល់ជាប់ប្រទេសថៃប្រវែង ១៥៣គីឡូម៉ែត្រ និងមានផ្ទៃដីសរុប ៦,៦៧៩ គីឡូម៉ែត្រការ៉េ ចែកចេញជា២ក្រុង ៧ស្រុក ៥៥ឃុំ ១០សង្កាត់ និង៦៥៨ភូមិ មានប្រជាជនពលរដ្ឋប្រមាណ៧៩ម៉ឺននាក់ ក្នុងនោះ មាន៨៥ភាគរយប្រកបមុខរបរធ្វើស្រែ ចម្ការ និង១៥ភាគរយជាអាជីវករ ពាណិជ្ជករ សិប្បករ កម្មករ នេសាទត្រី និងចិញ្ចឹមសត្វ។
ខេត្តបន្ទាយមានជ័យ មានច្រកសេដ្ឋកិច្ចសំខាន់ៗចំនួន៣ គឺច្រកអន្តរជាតិប៉ោយប៉ែត ច្រកទ្វារបឹងត្រកួន និងច្រកព្រំដែនម៉ាឡៃ។ ក្រៅពីនេះ ខេត្តក៏មានតំបន់សេដ្ឋកិច្ចពិសេស៥កន្លែងនៅក្រុងប៉ោយប៉ែត គឺតំបន់សេដ្ឋកិច្ចពិសេសអូរនាង តំបន់សេដ្ឋកិច្ចពិសេសសានកូ តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតភីភី តំបន់សេដ្ឋកិច្ចពិសេស លី អ៊ុតនី ព្រមទាំងឧទ្យានឧស្សាហកម្ម ១កន្លែងនៅក្រុងសិរីសោភ័ណ។ នៅក្រុងប៉ោយប៉ែត ក៏មានក្រុមហ៊ុនជប៉ុនចំនួន ៦ កំពុងដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេសសានកូ និង១ក្រុមហ៊ុនទៀតនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតភីភី (ផលិតសម្ភារបរិក្ខាអេឡិចត្រូនិក)។
លោក អ៊ុំ រាត្រី បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានត្រៀមជានិច្ចគាំទ្រនូវគំនិតផ្តួចផ្តើម និងសហការីជាមួយសមាគមជប៉ុន-កម្ពុជា(JCA)នូវគ្រប់សកម្មភាពទាំងឡាយណាដែលនាំមកនូវការរីកចម្រើនដល់ខេត្ត ពិសេសសំណូមពរដល់លោកប្រធានសមាគមជប៉ុន-កម្ពុជា ជួយផ្សព្វផ្សាយក៏ដូចជាជំរុញអ្នកវិនិយោគ និងអ្នកទេសចរជប៉ុនឱ្យមកវិនិយោគទុន និងដើរកម្សាន្តនៅលើទឹកដីខេត្តបន្ទាយមានជ័យ៕
អត្ថបទ ៖ ណារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


