ព័ត៌មានជាតិ
ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា នឹងបើកសន្និបាតត្រួតពិនិត្យវឌ្ឍនភាពការងារ នៅដើមខែកុម្ភៈនេះ
ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងរៀបចំសន្និបាត បូកសរុបការងារប្រចាំឆ្នាំ ២០២១ និងលើកទឹសដៅភារកិច្ច សម្រាប់អនុវត្តន៍បន្តឆ្នាំ ២០២២ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួង ( ទ រ ព អ ) ចុះថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២២ បានឲ្យដឹងថា សន្និបាតនឹងធ្វើឡើង រយៈពេលមួយថ្ងៃ នាថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ វិថីកែវចិន្តា ភូមិ ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ក្នុងសេចក្តីប្រកាសដដែល បានឲ្យដឹងទៀតថា អង្គសន្និបាត នឹងមានវេទិកា បញ្ចេញមតិផ្តល់បទអន្តរាគមន៍ ពីថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា ដែលបានចូលរួម ដើម្បីធ្វើការត្រួតពិនិត្យ ពិភាក្សាវាយតម្លៃ លើរបាយការណ៍បូកសរុប លទ្ធផល ការងារកាលពីឆ្នំា ២០២១កន្លងទៅ លើចំណុចគន្លឹះចំនួន ៤ជាសំខាន់ រួមមាន៖
១-ការពង្រឹងប្រសិទ្ធភាព កិច្ចការទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងផ្សព្វផ្សាយច្បាប់
២-ការពង្រឹងប្រសិទ្ធភាព កិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ
៣-ការពង្រឹងប្រសិទ្ធភាព កិច្ចការអធិការកិច្ច និងទទួលពាក្យបណ្តឹង ដោះស្រាយពាក្យបណ្តឹង
៤-ការអភិវឌ្ឍធនធានមនុស្ស តាមរយៈវិទ្យាស្ថានជាតិអធិការកិច្ច
បន្ទាប់ពីបានស្វែងរកឃើញ នូវចំណុចខ្លាំង និងចំណុចខ្សោយរួចមកៈ អង្គសន្និបាត នឹងដាក់ចេញជាទិសដៅភារកិច្ចថ្មី វិធានការថ្មី ដើម្បីអនុវត្តក្នុងឆ្នំា ២០២២ ឲ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែលឿនជាងឆ្នាំកន្លងទៅ ជូនរាជរដ្ឋាភិបាល និងបម្រើប្រជាជន ពិសេសការងារទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា ការងារផ្សព្វផ្សាយច្បាប់ ការងារអធិការកិច្ច និងការដោះស្រាយបណ្តឹងនានា ព្រមទាំងការងារ បណ្តុះបណ្តាលធនធានមនុស្ស លើវិស័យអធិការកិច្ច ដែលជាគោល ដៅ ក្នុងការពង្រឹងអភិបាលកិច្ចល្អ ជាឧត្តមប្រយោជន៍ របស់សង្គមជាតិទំាងមូល តែម្ដង៕
អត្ថបទ៖ វិមាន



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


