ព័ត៌មានជាតិ
ពលរដ្ឋខេត្តកណ្តាលជាង ១ ៣០០ខ្នងផ្ទះទៀត មិនទាន់មានបង្គន់អនាម័យប្រើនៅឡើយ
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាលបានឱ្យដឹងថា បច្ចុប្បន្ននេះនៅខេត្តកណ្តាលមានប្រជាពលរដ្ឋប្រមាណជាង ១៣០០ ខ្នងផ្ទះទៀតនៅមិនទាន់មានបង្គន់អនាម័យប្រើនៅឡើយ ដែលធ្វើឱ្យពួកគាត់ត្រូវបន្ទោរបង់ពាសវាលពាសកាលប្រឈមនឹងបញ្ហាសុខភាពនិងបរិស្ថាន។
ថ្លែងក្នុងប្រកាសទទួលស្គាល់ស្រុកចំនួន ៤ បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល “ODF”កាលពីម្សិលមិញ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាលបានឲ្យដឹងថា ខេត្តកណ្តាលផ្ទះប្រជាពលរដ្ឋមានបង្គន់អនាម័យប្រើចំនួន៩៥%។ ផ្ទះប្រើបង្គន់រួមមានចំនួន ៤.៥% ចំណែកខ្នងផ្ទះដែលគ្មានបង្គន់អនាម័យប្រើ មាន ០.៥% ស្មើនឹង ១,៣៥១ខ្នងផ្ទះទៀតតែប៉ុណ្ណោះ។

ចំពោះស្រុកបានបញ្ឈប់បន្ទោបង់ពាសវាលពាសកាល(ODF) បច្ចុប្បន្នសម្រេចបានចំនួន ៤ស្រុកស្មើនឹង ៥៣ឃុំ និង៤៤៥ភូមិ។ រីឯគ្រួសារមានទឹកស្អាតប្រើប្រាស់មាន ៨៤.១% និងគ្រួសារទំលាប់ទទួលទានទឹកស្អាតមាន ៩៤.៧%។
លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា ខេត្តកណ្តាលមានស្រុកសរុបទាំងអស់ចំនួន១១ស្រុកក្នុងមានស្រុកចំនួន០៤ រួមមាន ស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង ស្រុកខ្សាច់កណ្តាល និង ស្រុកលើកដែកសម្រចបានជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល “ODF”។ ចំណែកស្រុកចំនួន៧ទៀតនៅមិនទាន់អនុវត្តបាននៅឡើយទេ។
លោកអភិបាលខេត្ត បានស្នើដល់អភិបាលក្រុង-ស្រុក ទាំង៧ និងមេឃុំ ចៅសង្កាត់ ត្រូវចូលរួមសហការ និងអនុវត្តឱ្យបានពេញលេញ និងច្បាស់លាស់ យកចិត្តទុកដាក់ ឱ្យបានខ្លាំងក្លាជំរុញ ដល់ថ្នាក់ដឹកនាំភូមិ ដែលជាជនបង្គោលភូមិ និងត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យពួកគាត់បានដឹង និងចូលរួមសហការ ធ្វើយ៉ាងណាឱ្យខេត្តកណ្ដាល របស់យើងសម្រេចបាន ODF ទូទាំងខេត្តនៅឆ្នាំ២០២២។

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ថា ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ រាជរដ្ឋាភិបាលបានដាក់គោលដៅយ៉ាងច្បាស់លាស់នៅក្នុងគោលនយោបាយជាតិស្តីពី កំណត់នូវទស្សនៈវិស័យ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថា “នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងរស់នៅក្នុងនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ បរិស្ថានដែលមានអនាម័យស្អាតប្រកបដោយនិរន្តរភាព”។
លោករដ្ឋមន្ត្រីបន្តថា ដើម្បីឈានទៅសម្រេចបាននូវគោលដៅនេះ ក្រសួងបាននឹងកំពុងបន្តអនុវត្តនូវផែនការសកម្មភាពជាតិស្ដីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទជំហានទី២ ឆ្នាំ២០១៩-២០២៣ ដោយកំណត់យកនូវគោលដៅអត្រាគ្របដណ្តប់ចំនួន ៩០% លើការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទនៅឆ្នាំ ២០២៣។
ទន្ទឹមនឹងនេះ ក្រសួងក៏បានកំណត់យកខេត្តចំនួន ៥ ឱ្យក្លាយជាខេត្តដែលបញ្ឈប់ការ បន្ទោបង់ពាសវាលពាសកាលនៅឆ្នាំ២០២៣ រួមមាន៖ខេត្តកំពង់ស្ពឺខេត្តកំពង់ឆ្នាំង ខេត្ត កែប ខេត្ត ព្រៃវែង និងខេត្តស្វាយរៀងផងដែរ។
ដើម្បីឈានទៅសម្រេចបាននូវទស្សនវិស័យ១០០% លោករដ្ឋមន្ត្រី បានអំពាវនាវដល់ដៃគូពាក់ព័ន្ធនានាទាំងអស់ បន្តការចូលរួម និងសហការ សម្រាប់សកម្មភាពលើកកម្ពស់អនាម័យជនបទឲ្យកាន់ តែប្រសើរឡើងថែមទៀតតាមរយៈការអនុវត្តនូវ ផែនការសក ម្មភាពជាតិស្តីពីការផ្គតផ្គង់ទឹក ការសំអាត និងអនាម័យជនបទ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ