Connect with us

ព័ត៌មានជាតិ

បុណ្យចូលឆ្នាំចិន-វៀតណាម មានភ្ញៀវទេសចរជិត៦ ម៉ឺននាក់ បានដើរកម្សាន្តលើទឹកដីខេត្តសៀមរាប

បានផុស

នៅ

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរខេត្តសៀមរាប បានមានប្រសសន៏ប្រាប់«កម្ពុជាថ្មី» នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ក្នុងឳកាសថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៤ ដោយគិតចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០៣ កុម្ភៈ ឆ្នាំ២០២២ មានភ្ញៀវទេសចរប្រមាណ៥៨.៩៥៣ នាក់ បានដើរកម្សាន្តនៅតាមរមណីយដ្ឋាននានាលើទឹកដីខេត្តសៀមរាបអង្គរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ង៉ូវ សេងកាក់ ក្នុងចំណោមភ្ញៀវទេសចរទាំងនោះ មានភ្ញៀវទេសចរជាតិចំនួនប្រមាណ៥៧.០០០ នាក់ ក្នុងនោះភ្ញៀវទេសចរ មកពីតាមបណ្តាខេត្តមានចំនួនប្រមាណ៤០ ទៅ៤៥ ភាគរយ ដែលមានប្រមាណពី២២.០០០ ទៅ២៥.០០០ នាក់។ ពួកគាត់ធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់រមណីយដ្ឋានមួយចំនួនដូចជា រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ៣៨.០០០ នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួប្រមាណ៩.០០០ នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗមានចំនួនប្រមាណ១០.០០០ នាក់។

ចំណែកភ្ញៀវទេសចរបរទេសផ្ទៃក្នុងវិញ មានចំនួន ១.៩៥៣ នាក់ ហើយភ្ញៀវទេសចរបរទេសមកតាមផ្លូវអាកាស Singapore Airline មានចំនួន៣២៩នាក់ និងភ្ញៀវបរទេសត្រឡប់ទៅសិង្ហបុរីវិញ មានចំនួន១៩០ក់។ គួររំលឹកថា សម្រាប់ពិធីបុណ្យចូលឆ្នាំចិន និងវៀតណាមនេះ ក្រសួងទេសចរណ៍ បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីការពារសុវត្ថិភាព ក៏ដូចជាចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ សម្រាប់មន្ទីរទេសចរណ៍ រាជធានី ខេត្ត នានា។

បើតាមក្រសួងទេសចរណ៍ មន្ទីរជំនាញត្រូវជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្លួន និងម៉ឹងម៉ាត់នូវវិធានការទាំងឡាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺក្លូរីដ ១៩ ពិសេសវិធានការ “៣ ការពារ” និង “៣ កុំ” ឲ្យបានខ្ជាប់ខ្ជួន ហើយត្រូវពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្ដង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ ត្រូវបន្តពង្រឹងការគ្រប់គ្រងឲ្យបានល្អប្រសើរនៅតាមរមណីយដ្ឋាន និងគោលដៅទេស​ចរណ៍នានា ពិសេសត្រូវកំណត់ចំនួនភ្ញៀវ ដែលអាចទទួលភ្ញៀវបានក្នុងពេលតែមួយ គឺមិនត្រូវទទួលភ្ញៀវលើសពីចំណុះដាច់ខាត ហើយក្នុងករណីមានការកកកុញលើសពីសមត្ថភាពផ្ទុក មន្ទីរទេសចរណ៍ត្រូវរាយការណ៍មកក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានី ខេត្ត ជាបន្ទាន់ ដើម្បីមានវិធានការផ្អាកសកម្មភាពរមណីយដ្ឋាន និងគោលដៅទេសចរណ៍នោះ ជាបណ្តោះអាសន្នសិន៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ៦ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ២៣ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

លោកតាប្រមូលអេតចាយនៅ ថៃ សម្រេចក្ដីស្រមៃទៅលេងសមុទ្រជាលើក​ដំបូងក្នុងជីវិត

ព័ត៌មានជាតិ២៧ នាទី មុន

ដំណើរឆ្ពោះត្រៀមខ្លួន របស់សាលារៀន ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ

Sokha Hotels

ព័ត៌មានពេញនិយម