Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ក្រុង​បូកគោ ​ត្រូវ​បំបែក​ជា​ពីរ​ទីតាំង គឺ​រដ្ឋបាល​ផ្នែក​ខាងក្រោម និង​ខាងលើ​ភ្នំ​បូកគោ

បានផុស

នៅ

កំពត​ ៖ ដើម្បី​បង្កើន​ភាព​ងាយស្រួល និង​ឆាប់រហ័ស ក្នុង​ការ​បម្រើសេវា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ក្រុង​បូកគោ ខេត្តកំពត នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំ​ខេត្ត​បាន​ឯកភាព​គ្នា​សម្រេច​បំបែក​រដ្ឋបាល​ក្រុង​បូកគោ​ជា​ពីរ​ទីតាំង​គឺ​នៅ​កន្លែង​រដ្ឋបាល​ក្រុង​បច្ចុប្បន្ន​មួយ និង​មួយ​ទីតាំង​ទៀត នៅលើ​ភ្នំ​បូកគោ (​អគារ​ក្បែរ​កាស៊ីណូ​ចាស់​)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ព្រឹក​ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អមដំណើរ​ដោយ​ប្រតិភូ​ជាន់ខ្ពស់​ក្រសួង ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត និង​ឯកឧត្តម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត បានធ្វើ​ដំណើរ​ចុះ​ពិនិត្យ​ទីតាំង​សាងសង់​សាលាក្រុង​បូកគោ របស់​ខេត្តកំពត​។

នៅក្នុង​ជំនួប​ប្រជុំ​នៃ​ដំណើរ​ចុះ​ពិនិត្យ​ទីតាំង​សាងសង់​សាលាក្រុង​បូកគោ សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា ដោយសារ​ទីតាំង​ភូមិសាស្ត្រ ក្រុង​បូកគោ​ធំ​ទូលាយ ហើយ​នៅ​ថ្ងៃ​អនាគត​ឆាប់ៗ អាច​នឹងមាន​ប្រជាជន​មក​រស់នៅ​កាន់តែច្រើន ពិសេស​នៅលើ​ភ្នំ​បូកគោ​ផង​នោះ និង​ដើម្បី​បង្កើន​ភាពងាយស្រួល និង​ឆាប់រហ័ស ក្នុងការ​បម្រើសេវា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ក្រុង​បូកគោ ខេត្តកំពត នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ អង្គ​ប្រជុំបាន​ឯកភាពគ្នា​សម្រេច​បំបែក​រដ្ឋបាល​ក្រុង​បូកគោ​តែមួយ​ជា​ពីរ​ទីតាំង ទី​១.​នៅ​ទីតាំង​សាលាក្រុង​ចាស់​ក្បែរ​ច្រកចូល​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ និង​ទី​២. នៅ​អគារ​ក្បែរ​កាស៊ីណូ​ចាស់​លើ​ភ្នំ​បូកគោ។

​សម្តេច​ក្រឡាហោម បាន​បន្ត​សង្កត់ធ្ងន់​ថា អាជ្ញាធរ​ខេត្ត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​ឯកឧត្តម ប្រាក់ សំអឿន និង​ឯកឧត្តម​សក់ សេដ្ឋា ត្រូវ​ពិភាក្សា​គ្នា​ថា​ តើ​ការិយាល័យ​ណាខ្លះ​របស់​ក្រុង​បូកគោ ចាំបាច់​ត្រូវ​មាននៅ​រដ្ឋបាល​ក្រុង​ទីតាំង​ខាងក្រោម និង​ការិយាល័យ​ណាខ្លះ​ត្រូវ​មាននៅ​រដ្ឋបាល​ទីតាំង​ខាងលើ ឬ​ចាំបាច់​ត្រូវ​មាន​ទាំងពីរ​ទីតាំង​។ សម្តេច​ក្រឡាហោម ស ខេង បាន​បន្ត​ឲ្យ​ដឹង​ដែរ​ថា ខាងមុខនេះ ក្រុមការងារ​ត្រូវ​ព​ន្លឿ​ន​ការ​គូរ​ប្លង់​ដឺ​ម៉ាស ទីតាំង​សាលាក្រុង​បូកគោ​ផ្នែក​ខាងក្រោម​ឲ្យ​បាន​លឿន ដើម្បី​រៀបចំ​កសាង​កន្លែងធ្វើកា​រងារ​ឲ្យ​បាន​ត្រឹមត្រូវ និង​សមរម្យ​ដូច​បណ្តា​ក្រុង​ផ្សេងៗ​ផងដែរ​៕

ដោយ ៖ សេង ណា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម