ព័ត៌មានជាតិ
អតិថិជនចេញតវ៉ាក្រុមហ៊ុនបុរី VIP ក្រោយមិនធ្វើតាមកិច្ចសន្យាសង់ផ្ទះទាន់ពេលកំណត់
នៅព្រឹកថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២២ អតិថិជនរបស់ក្រុមហ៊ុនបុរី វី អាយ ភី(VIP) ប្រមាណជិត ១០០នាក់ បានចេញតវ៉ាទាមទារឲ្យម្ចាស់បុរី គោរពតាមកិច្ចសន្យាទិញ-លក់ ដោយសាងសង់ផ្ទះឲ្យបានទាន់ពេលកំណត់ និងសងសំណងដល់អតិថិជន តាមកិច្ចព្រមព្រៀងដែលបានចរចាកន្លងមក។

អ្នកនាង សុខ រ៉ាធីណា ជាអតិថិជនមួយរូប ក្នុងចំណោម ៨៧រូប បានលើកឡើងថា គោលបំណងនៃការទាមទារនេះ ដោយសារភាគីម្ចាស់បុរីសន្យាជាមួយអតិថិជនហើយ តែមិនអនុវត្តតាមការព្រមព្រៀងគ្នា។ អ្នកនាង ធីណា បន្តដូច្នេះថា« ការប្រគល់ផ្ទះមិនបានតាមការព្រមព្រៀងគ្នារវាងអ្នកលក់ និងអ្នកទិញ គាត់(ម្ចាស់បុរី)សន្យា ២១ខែ តែឥឡូវបីបួនឆ្នាំហើយ មិនទាន់ប្រគល់ផ្ទះ ហើយប្លង់បំបែកក្បាលដីដែលក្រុមហ៊ុនសន្យាបំបែកជូនអតិថិជន នៅពេលផ្ទះសង់បាន ៨០% ក៏មិនបានធ្វើដែរ»។
អ្នកនាង សុខ រ៉ាធីណា បានឲ្យដឹងទៀតថា« ពួកខ្ញុំនេះ មានបីបួនប្រភេទ អ្នកខ្លះបង់លុយដាច់ហើយ អត់ទាំងផ្ទះ អត់បានទាំងប្លង់ អ្នកខ្លះបង់រំលស់ ដល់ពេលកំណត់ដែលត្រូវទទួលបានហើយ ក៏អត់មានផ្ទះ អត់មានប្លង់ចេញឲ្យដែរ»។
កម្ពុជាថ្មីព្យាយាមទាក់ទងលោក វ៉ន វណ្ណៈ ម្ចាស់បុរីវីអាយភី ដើម្បីសុំការឆ្លើយតបបញ្ហានេះ ប៉ុន្តែលោក បានបិទទូរសព្ទ។
នៅក្នុងលិខិតរបស់អតិថិជន នៅថ្ងៃទី០៨ ខែកុម្ភៈនេះ បានទាមទារឲ្យម្ចាស់ក្រុមហ៊ុន វីអាយភី ត្រូវសាងសង់ផ្ទះជូនអតិថិជន ឲ្យដូចតាមកិច្ចសន្យា ដោយបញ្ចប់ការសាងសង់គ្រប់គម្រោងទាំងអស់ (១ដល់៦) នៅចុងឆ្នាំ ២០២២នេះ និងសំណង់ត្រូវតាមមាត្រដ្ឋានប្រកបដោយគុណភាព, ត្រូវបំបែកប្លង់ក្បាលដីជូនអតិថិជនដែលបានបង់ផ្តាច់ និងប្លង់ថតចម្លងសម្រាប់អតិថិជនបង់រំលស់យកទៅសិក្សាជាមួយស្ថាប័នហិរញ្ញវត្ថុណាមួយវិញ ដែលមានអត្រាការប្រាក់ទាបជាង, ត្រូវអនុញ្ញាតចំពោះការផ្អាកបង់របស់អតិថិជន ព្រោះអតិថិជនផ្អាកបង់ដោយសារដល់សុពលភាពប្រគល់ផ្ទះ ពុំមានផ្ទះប្រគល់ជូនអតិថិជនតាមកាលកំណត់។
អ្នកតវ៉ាក៏បានទាមទារឲ្យម្ចាស់បុរីវីអាយភី ផ្តល់សំណងដល់អតិថិជនឲ្យបានត្រឹមត្រូវ ចំពោះអតិថិជនដែលក្រុមហ៊ុនពុំបានប្រគល់ផ្ទះតាមកាលបរិច្ឆេទកំណត់ក្នុងកិច្ចព្រមព្រៀង។
ក្រុមអតិថិជនរបស់បុរីវីអាយភី អះអាងថា ពួកគេនឹងនៅតែបន្តទាមទារ ប្រសិនបើម្ចាស់បុរីគ្មានដំណោះស្រាយឲ្យបានទាន់ពេលវេលា។ ដោយអតិថិជន សង្កត់ធ្ងន់ថា បើម្ចាស់បុរីពុំអនុវត្តតាមការទាមទារនេះ មានន័យថា បុរីវីអាយភី ពិតជាមានចេតនាកុហក រំលោភលើទំនុកចិត្ត និងឆបោកទឹកប្រាក់របស់អតិថិជនពិតប្រាកដមែន។
សូមបញ្ជាក់ថា បុរីវីអាយភី ដែលអតិថិជនកំពុងទាមទារនេះ មានទីតាំងស្ថិតនៅ ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
អត្ថបទ៖ ទួន សុផល




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


